កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀង TWICE ទើបតែបញ្ចប់ការប្រគំតន្ត្រីរបស់ខ្លួន នៅប្រទេសសឹង្ហបូរី ហើយពួកគេក៏បានត្រឡប់មកវិញ យ៉ាងប្រញ៉ាប់ដើម្បីបំពេញការងារបន្ត។

យ៉ាងណាមិញ ខណៈពេលដែលក្រុម TWICE មកដល់ព្រលានយន្តហោះប្រទេសខ្លួនវិញភ្លាម សមាជិកទាំងអស់ក៏ត្រូវបាន ទទួលស្វាគមន៍ពីអ្នកគាំទ្រយ៉ាងច្រើន ហើយជាពិសេសនោះគឺអ្នកកាសែតតែម្តង។

ក្នុងនោះដែរ អំឡុងពេលនៅព្រលានយន្តហោះ សមាជិកមួយរូបនៅក្នុងក្រុមគឺនាង Tzuyu បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយអ្នកកាសែតបានផ្តិតយករូបភាពប៉ុន្មានសន្លឹករបស់នាង ខណៈពេលនាងបញ្ចេញស្នាមញញឹម ដែលកំពុងឆក់យកបេះដូងអ្នកគាំទ្ រឲ្យលង់នឹងស្នាមញញឹមមួយនេះ មិនតិចនាក់នោះទេ។

ដូចដែលប្រិយមិត្តជ្រាបមកហើយថា Tzuyu គឺជាសមាជិកមួយរូបដែលមានសម្រស់ស្រស់ស្អាតជាងគេប្រចាំក្រុម ហើយពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់តារាស្រីរូបនេះ កាន់តែស្អាតទៅៗ ដែលធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់របស់នាងកាន់តែខ្លាំងឡើងៗ។ ម៉្យាងវិញទៀត នៅពេលនេះ សូម្បីតែស្នាមញញឹមរបស់នាងសោះ ក៏ឆក់យកបេះដូងអ្នកគាំទ្របានយ៉ាងងាយដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Tzuyu នៅព្រលានយន្តហោះ
Tzuyu នៅព្រលានយន្តហោះ
Tzuyu នៅព្រលានយន្តហោះ
Tzuyu នៅព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]