ភ្នំពេញ៖ តារាវ័យក្មេង និងជាអតីតបេក្ខភាពThe Voice Kids ប្អូនប្រុសឆេង ប្រសិទ្ធ កាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលមុខមាត់ ក៏ដូចជាស្ទាយ៍តែងខ្លួនតែងតែប្លែកៗគួរឲ្យចាប់អារម្មណ៍ជានិច្ច។

យ៉ាងណាមិញ តារាវ័យក្មេងរូបនេះមិនត្រឹមតែមានសមត្ថភាពច្រៀងក្នុងបទចម្រៀងខែ្មរបានយ៉ាងល្អនោះទេ ក៏ប៉ុន្តែតារាវ័យក្មេងរូបនេះក៏ចេះច្រៀង នូវភាសាអង់គ្លេសនៅក្នុងបទចម្រៀងជាច្រើន យ៉ាងគួរឲ្យសរសើរ។

កាន់តែប្លែកអារម្មណ៍ កាលពីពេលថ្មីៗនេះតារាវ័យក្មេងរូបនេះ បានធ្វើការបញ្ចេញនូវសម្លេងដ៏ពីរោះច្រៀង នៅក្នុងបទជាភាសាអង់គ្លេស«Listen» ជាមួយនឹងកាយវិការ សម្តែងច្រៀងយ៉ាងចូលតួ គួរឲ្យសរសើរ គួបផ្សំនឹងការតែងខ្លួនយ៉ាងស្រស់សង្ហា សាកសមជាតារាតែម្តង។

ទន្ទឹមនឹងការច្រៀងដ៏ពីរោះនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់ប្អូនគ្រប់គ្នា ដែលទោះបីជាក្មេងប៉ុណ្ណឹងយ៉ាងណាក្តី តែសមត្ថភាពច្រៀងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អខ្លាំងឡើងគួរឲ្យកត់សម្គាល់៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ ពេលច្រៀង
ឆេង ប្រសិទ្ធ ពេលច្រៀង
ឆេង ប្រសិទ្ធ ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ