ភ្នំពេញ៖ ជើងឯកក្របខ័ណ្ឌ WBA Super World Welterweight កីឡាករ Keith Thurman នឹងព្យាយាមបង្រួបបង្រួមពានរង្វាន់ ១៤៧ ផោនរបស់ស្ថាប័ននេះនៅថ្ងៃទី២០ ខែកក្កដា នៅពេលដែលគាត់ជួបនឹងនិមិត្តរូបរបស់ជនជាតិហ្វីលីពីន និងជាម្ចាស់ជើងឯកប្រដាល់សកល WBA លោក Manny Pacquiao

Thurman គោរពនូវអ្វីគ្រប់យ៉ាង ដែល Pacquiao បានសម្រេចនៅក្នុងអាជីពកីឡានេះ ប៉ុន្តែគាត់មិនខ្វះទំនុកចិត្តក្នុងការឈានចូលការប្រកួតដ៏ធំបំផុត នៃអាជីពជាកីឡាកររបស់គាត់នេះឡើយ។

ក្រោយពីការសម្រាកប្រកួតជិតពីរឆ្នាំ Keith Thurman ហាក់ដូចជាត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារដៃគូដ៏ខ្លាំងលើកនេះ។ នៅក្នុងបទសម្ភាសថ្មីៗជាមួយ The Fight Guys លោក Thurman និយាយថា លោកចង់ប្រយុទ្ធជាមួយ Pacquiao អស់រយៈពេល ៦ ឆ្នាំហើយ ហើយលោកជឿជាក់ថានឹងទទួលបានជ័យជំនះ។

សម្រាប់មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធ កម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]