ភ្នំពេញ៖ កីឡាករប្រដាល់សកល Manny Pacquiao ដែលមានថាមពលដ៏ខ្លាំងបានបង្ហាញពីភាពរីករាយជុំវិញការត្រឡប់ទៅហ្វឹកហាត់នៅ Wild Card Gym កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលប្រយុទ្ធប៉ុន្តែ Pacquiao បានត្រៀមខ្លួនរួចរាល់ហើយ។ Pacquiao បាននិយាយថា៖

«ខ្ញុំបានចាប់ផ្តើមហ្វឹកហាត់ឱ្យបានលឿនសម្រាប់ការប្រកួតនេះ ហើយខ្ញុំរីករាយនឹងពេលវេលារបស់ខ្ញុំជាមួយនឹងការលើកទឹកចិត្តគ្រប់បែបយ៉ាង»។

គាត់បាននិយាយបន្តទាំងញញឹមថា៖

«វានៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ប៉ុន្តែឥឡូវខ្ញុំអាចប្រយុទ្ធគ្នានៅថ្ងៃស្អែក ឬថ្ងៃខានស្អែកបាន»។

Pacquiao ត្រៀមប្រឈមមុខនឹងកីឡាករ Keith Thurman នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមនៅ MGM Grand ក្នុងទីក្រុង Las Vegas។ មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុន ឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង។

ម្ចាស់ជើងឯកប្រាំបីក្របខ័ណ្ឌរូបនេះសង្ឃឹមថា នឹងបន្តការយកជ័យជំនះនឹង Keith Thurman ដែលជាកីឡាករប្រកួតមិនដែលចាញ់ ដោយឈ្នះ ២៩ លើក និង ២២ លើក ធ្វើឲ្យគូប្រកួតសន្លប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]