កូរ៉េខាងត្បូង៖ នៅថ្ងៃទី១៥ ខែកក្កដានេះ សមាជិកកម្មវិធីកម្សាន្តដ៏ល្បីឈ្មោះ របស់កូរ៉េ Ranning Man- Ha Ha និងភរិយាបានស្វាគមន៍កូន​ទី៣ របស់ពួកគេមកកាន់ពិភពលោកនេះនៅមុននេះបន្តិច។

តាមការបញ្ជាក់ដោយ ភ្នាក់ងារនៃ QUAN Entertainment របស់ HaHa និងByul បានធ្វើការចែករំលែកនៅសារដែលប្រកបដោយភាពរីករាយមួយនេះថា”Byul បានផ្តល់កំណើតឲ្យកូនទី៣របស់នាង ជាកូនស្រីបានដោយសុវត្ថិភាព កាលពីវេលាម៉ោង១២:៤០នាទីថ្ងៃនេះ។ ចំណែកម្តាយនិងកូន គឺមានសុខភាពល្អទាំងពីរនាក់ ”។

គួររំលឹកផងដែរថា គូស្វាមីភរិយាមួយគូនេះ បានសម្រេចចិត្តរៀបការជាមួយគ្នាកាលពីឆ្នាំ២០១២ ហើយពួកគេ ក៏ទទួលបានចំណងដៃ កូនប្រុសចំនួនពីរនាក់រូចមកហើយ។ កូនប្រុសទី១ របស់​ពួកគេ​មានឈ្មោះថា Dream និងកូនប្រុសទីពីរមានឈ្មោះថា So Wool ។ ហើយអ្វី​ដែល​គួរ​ឲ្យ​អប​អរ​នោះ​គឺ ក្នុងពេលនេះពួកគេក៏បាន សម្រេចបំណងទទួលកូនស្រី ជាលើកដំបូងរបស់ពួកគេផងដែរ៕

HaHa
HaHa
HaHa និងByul
HaHa និងByul
HaHa និងByul
កូនៗរបស់ពួកគេ
HaHa និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]