ម៉ាក់​ៗ​ ទាំង​ឡាយ​មាន​ផែន​ការ​ចង់​យក​បេប៊ី​ ​​កុំ​បណ្តោយ​ខ្លួន​ឲ្យ​ឡើង​ទម្ងន់​​ខ្លាំង​ ព្រោះ​អាច​បញ្ហា​​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​​មហារីក ​ដល់​អូន​ៗ​ពេល​កើត​មក នេះ​បើ​តាម​ការស្រាវជ្រាវ​របស់​ក្រុម​វេជ្ជបណ្ឌិត​នៅអាមេរិក។

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Pittsburgh​ បាន​វិភាគ​ទិន្នន័យ​​ប្រៀបធៀប​ ទៅ​លើ​​អត្រា​ទារកទើប​​កើតជិត ​២​​លាន​នាក់ ទៅ​នឹង​ករណី​ជំងឺ​មហារីក ជាង ​៣០០០​​​ករណី នៅ​ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣។ លទ្ធផល​​វិភាគ​​បង្ហាញ​ថា ស្រីៗកំពុងពពោះ ដែលមាន​កម្រិត​អាំងស៊ុយលីន​ប្រែ​ប្រួល អាច​បង្ក​ផល​ប៉ះ​ពាល់ ទាក់​ទង​ទៅ​នឹង​​ការ​វិវត្ត​ចេញ​ជា​រោគ​គោលិកា​ស ដែល​មាន​ន័យ​ថា ឈាន​ទៅ​រក​ជំងឺ​មហារីក​តាំង​ពី​វ័យ​ក្មេង សម្រាប់​ទារក​កើត​មក រហូត​ដល់​អាយុ​ ៥ ​ឆ្នាំ។

ក្រុម​អ្នក​ស្រាវជ្រាវ បញ្ជាក់​ចំពោះ​លទ្ធផល​ខាង​លើថា ចំពោះ​ទំនាក់​ទំនង​ជំងឺ​មហារី​ក កើត​​ទៅ​លើ​ទារក ពិត​ជា​កើត​មាន​ បើស្រីៗ​កំពុង​ពពោះ​មាន​ទម្លាប់​បណ្តោយ​ខ្លួន​​ឲ្យ​ធាត់​ខ្លាំង ជា​តួ​យ៉ាង ការ​ចូល​ចិត្ត​​អាហារ​ Fast Food ​ភេសជ្ជៈ​ជាតិ​ស្ករ ដែល​សុទ្ធ​សឹង​បង្ក​ឲ្យអាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​​ប្រែ​ប្រួល កត្តានេះ​ហើយ​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​​ពី ៤០-៥៧ ភាគរយ ចំពោះ​ហានិភ័យ​មហារីក។

​​​​​​​លោក​វេជ្ជបណ្ឌិត​ Shaina Stacy អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​និយាយ​ថា៖ 

«លទ្ធផល​​បង្ហាញ​ប្រាប់​យើង​ថា ការ​ប្រយ័ត្ន​ប្រយែង រក្សា​ទម្ងន់​បាន​សម​ល្មម​នឹង​រូប​រាង មាន​សុខភាពល្អ សម្រាប់​ម៉ាក់ៗ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​ខ្លាំង​ដល់​ទារក​។ ដូច​នេះ ​គប្បី​រក្សា​ទម្ងន់​ខ្លួន​​​ឲ្យ​បាន​ល្អ និង​ព្យាយាម​ទម្លាប់​រស់​នៅជាមួយ​របប​​អាហារ​សុខភាព និង​​រក្សា​សុខភាព​ឲ្យ​បាន​ល្អ»។

​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]