​ខេត្តកំពត ៖ ទោះជា​បែប​ណា បង្គារ​ដែល​ចាក់​រាយ​ប៉ាយ​នៅ​លើ​ដងផ្លូវ​ជាតិ ត្រូវ​បាន​ពលរដ្ឋ​ដណ្ដើម​គ្ នា​រើសយក​ទៅ​បរិភោគ​អស់​ទៅ​ហើយ ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ប្រុស​-ស្រី-​ក្មេង-​ចាស់ បាន​នាំ​គ្នា​រើស​បង្គា​រដែល​កំពប់​រាយ​ប៉ាយ​លើ​ដងផ្លូវ ខណៈ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់ចាក់ចោល​បង្គា​ររាប់រយ​គីឡូក្រាម ពេល​ដឹក​ចេញពី​ព្រំដែន​ប្រទេស​វៀតណាម ​ឆ្លង​ចូល​ទឹកដី​ស្រុក​កំពង់ត្រាច បំណង​ដឹក​បន្ត​ទៅ​កាន់​រាជធានី​ភ្នំពេញ ។

ករណី​រថយន្ត​ដឹក​បង្គា​រក្រឡាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ មុខ​រោងចក្រ​ភ្នំ​ប្រាសាទ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរភី ស្រុកកំពង់ត្រាច ។ បន្ទាប់​ពី​មាន​ឧប្បត្តិ​ហេតុនេះ មានពលរដ្ឋ​ជា​ច្រើន​នាក់ ​ខណៈ​ឃើញ​បង្គា​រ​ជិត​១​តោន​ ដែល​បែក​កេស​ក្លា​ស្សេ​ខ្ទាត​រាយ​ប៉ាយ ម្នាក់​ៗ​នាំ​គ្នា​រើស​បង្គា​រយក​ទៅ​បរិភោគ ហើយ​ក៏​មាន​អ្នកខ្លះ​ឡើង ​រើស​តាំងពី​យប់​បានជា​ច្រើន​គីឡូក្រាម រហូត​យក​ទៅ​លក់​ទៀត​ផង ។

រីឯ​នគរបាល​ប៉ុស្តិ៍​អង្គ​សុរភី បាន​ត្រឹមតែ​មកឈរ​មើល​រថយន្ត​ដឹក​បង្គា​រដែល​ក្រឡាប់​ដោយ​ខ្លួនឯង​នេះ​តែ​ប៉ុណ្ណោះ មិន​បាន​សួរនាំ​អ្វី​ទេ ។ ទោះជា​យ៉ាងណា គេ​ស្គាល់​ថា ​រថយន្ត​ដែល​ក្រឡាប់​នេះ​ដឹក​បង្គារ​ចេញពី​ប្រទេស​វៀតណាម​ យកមក​ស្ដុក​ទុក​នៅ​ភូមិ​លក​-​ព្រែក​ចាក ក្នុងស្រុក​កំពង់​ត្រាច រួច​ហើយ​ដឹក​បន្ត​ទៅ​រាជធានី​ភ្នំពេញ តែ​ជា​អកុសល​ស្រាប់តែ​ក្រឡាបចាក់​បង្គារ​ចោលបែប​នេះ​តែ​ម្ដង ។

អ្នកបើកបរ​រថយន្ត​ខាងលើ​ដែល​មាន​វ័យក្មេង បាន​និយាយ​ប្រាប់​ថៅកែ​បង្គា​រថា ពេល​កំពុង​បើកបរ​ស្រាប់ តែ​មាន​រថយន្ត​ពោង​ដឹក​ស៊ីម៉ង់ត៍ ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បើក​ចូល​ផ្លូវ​របស់​ខ្លួន​ពេញ បើ​មិន​ចៀស​​ពិតជា​គ្រោះថ្នាក់ ទើប​ខ្លួន​បើក​គេច​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្ដង៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]