ថៃ៖ គូស្នេហ៍វ័យក្មេងរវាងតារាសម្តែងប្រុសPeach Pachara និងតារាសម្តែងស្រីPatricia Good បានបណ្តើរគ្នាយ៉ាងផ្អែមល្ហែម ចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលម៉ាកល្បីមួយ។ នៅក្នុងនោះពួកគេទាំងពីរ ថែមទាំងបានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះយូរៗទើបមានឱកាសធ្វើការងាររួមគ្នាម្តង។

ប៉ុន្តែបើក្រៅពីការងារជាផ្លូវការវិញឃើញថា គូស្នេហ៍មួយគូនេះតែងតែនាំគ្នាធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ យ៉ាងរ៉ូមែនទិក។ ទោះបីជាស្នេហាកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃក៏ពិតមែន ប៉ុន្តែPeach និង Patមិនទាន់មានគម្រោងគិតគូវែងឆ្ងាយដល់រឿងរៀបការសាងគ្រួសារនៅឡើយទេ។

ទៀតសោតដោយអាយុនៅក្មេង ពួកគេទាំងពីរបែរជាមានគម្រោងនាំគ្នាទៅរៀនបន្តនៅក្រៅប្រទេសទៅវិញ។ ទាក់ទងនឹងរឿងនេះ Peachបានរៀបរាប់លម្អិតបន្ថែមទៀតថា៖

«រឿងទៅរៀននៅបរទេសយើង នៅមិនទាន់បានរៀបចំឯកសាររួចរាល់នៅឡើយទេ ខាងមហាវិទ្យាល័យ នឹងបើកឲ្យដាក់ពាក្យនៅខែកញ្ញានេះ ហើយខ្ញុំក៏បានតាំងចិត្តថានឹងដាក់ពាក្យឲ្យទាន់ខែកញ្ញានេះដូចគ្នា ប្រសិនបើយឺតប្រហែលជាខ្ញុំមិនទៅទេ។

ចំណែកឯPatវិញ ក៏ទៅឆ្នាំក្រោយដូចគ្នា គឺត្រូវប្រលងនៅក្នុងខែកញ្ញានេះ បើប្រលងជាប់គឺទៅរៀនឆ្នាំក្រោយ។ យើងមិនបានរៀនថ្នាក់ជាមួយគ្នាទេ ព្រោះជ្រើសរើសមុខវិជ្ជាផ្សេងគ្នា តែស្ថិតនៅក្នុងប្រទេសអង់គ្លេសតែមួយ អញ្ចឹងទៅណាទៅណីងាយស្រួល»

យ៉ាងណាមិញអ្នកគាំទ្រសរសើរពីគំនិតរបស់ពួកគេទាំងពីរ ដែលចេះមានគម្រោងនាំគ្នាទៅរៀន និងស្វែងរកអ្វីថ្មីៗ៕

សូមទស្សនារូបភាពខាងក្រោម៖  

Peach Pachara
Patricia Good
Peach និង Pat
Peach និង Pat
Peach និង Pat
Peach និង Pat
Peach និង Pat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]