ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ បានជ្រាបពីទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ កញ្ញា សួស វីហ្សា និង លោក ថមមី ដែលអ្នកទាំងពីរតែងតែបង្ហាញពីសកម្មភាពផ្សេងៗ នៅលើបណ្ដាញសង្គម ទទួលបានការចាប់អារម្មណ៍ខ្លាំង មិនចាញ់គូស្នេហ៍ដ៏ទៃនោះទេ។

ជាមួយគ្នានេះដែរ ដោយចំណង់ស្នេហ៍មានភាពរឹងមាំនោះ កញ្ញា សួស វីហ្សា និង លោក ថមមី ក៏បានសម្រេចចិត្តឈានទៅដល់ការភ្ជាប់ពាក្យ ព្រមទាំងចូល​រោងជ័យនាពេលខាងមុខ នេះបើតាមការបង្ហោះរូបភាពPre-Wedding របស់ខ្លួន កាលពីថ្មីៗនេះ ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះបើគណនីហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែងលោក ថមមី បានបង្ហោះរូបភាពជាច្រើន អមទៅដោយសាររបស់ខ្លួន ទៅកាន់អនាគតភរិយាក្នុងថ្ងៃខួបកំណើតនោះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ពួកគេ អានស្ទើរតែលើសជាតិស្ករគ្រប់គ្នា។

ក្នុងនោះផងដែរ លោក ថមមីដែលជាអនាគតស្វាមីរបស់តារាចម្រៀងស្រីរាងតូចច្រឡឹងក្នុងផលិតកម្ម រស្មីហង្សមាស កញ្ញា សួស វីហ្សា បានសរសេថា៖« Always Surprise you honey ជូនពរឲ្យអូនឆាប់សម្រេចបំណងអូនឆាប់ៗ សុំអត់នៅជិតមួយរយៈហើយណា មើលថែររក្សាសុខភាពឲ្យល្អណា ជាពិសេសឆាប់ស្គម កាម៉ាប់របស់បង បងត្រូវទៅមើលការដ្ឋាននៅថ្ងៃស្អែកហើយណា ក្រែងបានប្រាក់ទិញកាដូជូនអូន but my hart alway near o all time baby . I love you so much កាម៉ាប់ »

ទាំងនេះស្ដែងឲ្យឃើញថា ទំនាក់ទំនងរបស់កញ្ញា សួស វីហ្សា និង លោក ថមមី កាន់តែមានភាពស្អិតរមួត បើទោះបីជាមានភាពមមាញឹករៀងៗខ្លួន ក៏ដោយ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖ 

ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
ថមមី និង សួស វីហ្សា
សំណេររបស់ ថមមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថមមី