ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកមាស សាលី ហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ មិនសូវលេចមុខនៅតាមកញ្ចក់ទូរទស្សន៍ និងចេញបទចម្រៀងថ្មីៗដូចមុននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែមានការលេចធ្លាយនូវរូបភាពមួយសន្លឹក ដែលលោកបានធ្វើការកែសម្ផស្សផ្នែកច្រមុះ ឲ្យមើលទៅកាន់តែស្អាត និងស្រួចជាងមុន ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រជាច្រើន ដែលទោះបីជាលោកជាប្រុសបែបណាក៏ថែខ្លួនមិនចាញ់មនុស្សស្រីនោះទេ។

មិនបានប៉ុន្មានផងស្រាប់តែតារាបុ្រសរូបនេះ បានធ្វើការរៀបរាប់ថា ការពិតច្រមុះលោកបានកែ ឬធ្វើអស់ពេលជាង១០ឆ្នាំមកហើយ ទើបតែពេលនេះលោកសារ៉េវាថែមប៉ុណ្ណោះ ដើម្បីឲ្យមើលទៅកាន់តែស្រស់សង្ហា និងប្លែកជាងមុន។

យ៉ាងណាមិញក្រោយកែប្រែសម្ផស្សរួច ឃើញថាតារាប្រុសរូបនេះ មានមុខមាត់កាន់តែប្លែកជាងមុន និងធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ក៏ដូចជាសរសើរដល់លោកគ្រប់គ្នា ដែលផ្លាស់ប្តូរខ្លួនឯងសមតាមបំណងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

មាស សាលី
មាស សាលី
សម្រស់មាស សាលី ពេលនេះ
សម្រស់មាស សាលី ពេលនេះ
សម្រស់មាស សាលី ពេលនេះ
សម្រស់មាស សាលី ពេលនេះ
មាស សាលី ពេលកែសម្រស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី