ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ រត់គេចពីឪពុកម្ដាយ ឡើងទៅសំងំពួននៅលើដំបូលមន្ទីរពេទ្យ ដោយសារភ័យខ្លាចមិនហ៊ានកាត់ចុងប្រដាប់ភេទ។

រូបថតមួយសន្លឹកដែលបានបង្ហោះនៅលើបណ្ដាញសង្គមដោយគ្រូពេទ្យ ពីក្មេងប្រុសម្នាក់ឡើងទៅពួនសំងំនៅលើដំបូលមន្ទីរពេទ្យ ធ្វើឲ្យគ្រប់គ្នាឈឺក្បាល ហៅមិនព្រមចុះមកក្រោម។ គ្រូពេទ្យបាននិយាយថា «ខ្ញុំធ្វើជាអ្នកកាត់ចុងឲ្យក្មេងរាប់ពាន់នាក់ អស់រយៈពេល២០ឆ្នាំមកហើយ មិនដែលជួបរឿងបែបនេះទេ។ នេះជាលើកទីមួយហើយដែលបានឃើញក្មេងប្រុសភ័យមិនចង់កាត់ចុងប្រដាប់ភេទដល់ថ្នាក់ឡើងទៅសំងំនៅលើដំបូល។»

គ្រូពេទ្យបានបន្តទៀតថា «គ្រប់គ្នានៅជុំវិញនោះព្យាយាមលួងលោមឲ្យក្មេងនោះចុះមកក្រោម ប៉ុន្ដែមិនបានផលនោះទេ។ គ្មានអ្នកម្នាក់ហ៊ានឡើងទៅលើដំបូលទេ ព្រោះមិនចង់ឲ្យក្មេងនោះភ័យរត់ធ្លាក់ចុះមកក្រោមអាចនឹងមានគ្រោះថ្នាក់។»

ប្រភពបានឲ្យដឹងថា រង់ចាំអស់រយៈពេលជិត២ម៉ោង ទើបឪពុកម្ដាយសម្រេចចិត្តទូរស័ព្ទទៅកាន់គ្រូបង្រៀនរបស់ក្មេងប្រុសនោះ ព្រោះពួកគេទាំងពីរនាក់មានភាពស្និតស្មាលនឹងគ្នាខ្លាំង។

បន្ទាប់ពីគ្រូបង្រៀនបានមកដល់ និយាយលួងលោម ក្មេងប្រុសនោះក៏ចុះមកក្រោម។ លើសពីនេះទៅទៀត ក្មេងប្រុសនោះក៏បានដើរចូលទៅក្នុងកន្លែងកាត់ចុងប្រដាប់ភេទដោយខ្លួនឯង គ្មានការចាប់បង្ខំពីនរណាទាំងអស់។

មូលហេតុដែលជំរុញឲ្យក្មេងប្រុស ត្រូវបង្ខំចិត្តកាត់ចុងប្រដាប់ភេទតាំងតែពីតូច មកពីវប្បធម៌ សាសនា និងទំនៀមទំលាប់របស់ជនជាតិឥស្លាម៕

ក្មេងប្រុសកំពុងសង្ងំនៅលើដំបូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]