ម៉ាឡេស៊ី៖ ជារឿងដ៏គួរឲ្យហូសចិត្ត ក្រោយចោរប្រុសរោគចិត្តម្នាក់ បានធ្វើសកម្មភាពប៉ុនប៉ងលួចគ្រឿងក្នុង (ខោ/អាវទ្រនាប់) ដែលអ្នកស្រុកបានដាក់ហាលថ្ងៃនៅយ៉លើផ្ទះ (រានហាល) ប៉ុន្តែជាលទ្ធផលមិនបានសម្រេច ក្រោយបានអ្នកជិតខាងម្នាក់ប្រទះឃើញ។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង បើផ្អែកតាមរយៈម្ចាស់គណនី Twitter ឈ្មោះ @999Malaysia បានបង្ហោះចែកចាយនូវវីដេអូឃ្លីបនេះ កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ គឺបានបង្ហាញពីសកម្មភាពរបស់ចោរប្រុសរាងធាត់ម្នាក់ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ ស្លៀកពាក់ឈុតខ្មៅ (ខោអាវពណ៌ខ្មៅ) បានព្យាយាមតោងឡើងផ្ទះអ្នកស្រុក និងបានប្រើប្រាស់ដំបងឈើវែងមួយ ដើម្បីឆ្កឹះទាញយកខោ/អាវទ្រនាប់គាបជាប់នឹងស្នួល ដែលគេដាក់ហាលថ្ងៃនៅយ៉លើផ្ទះនោះ ហាក់ទាំងស្ទាក់ស្ទើរផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា សកម្មភាពមួយនេះ មិនត្រូវបានលួចបានសម្រេចនោះទេ ក្រោយមានបុរសជាអ្នកជិតខាងម្នាក់ ផ្ទះទល់មុខនោះ បានប្រទះឃើញទាន់ពេល (ហើយក៏ជាអ្នកថតវីដេអូឃ្លីបនេះ) បានបើកបង្អួចស្រែកសួរមួយវ៉ាស «ហ៊េ!...ធ្វើស្អីហ្ហា៎!» ដែលធ្វើឲ្យកំពូលចោររោគចិត្តនោះភ័យខ្លួន ហើយក៏បានដាក់មេប្រូចតែម្តង។

គួរឲ្យដឹងផងដែរថា ពុំមានព័ត៌មានលម្អិតនៅក្នុងហេតុការណ៍មួយនេះឡើយ។

ប៉ុន្តែបើផ្អែកតាមរយៈអ្នកលេងបណ្តាញសង្គមជាច្រើន បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្រោយតំបន់ក្បែរស្ថានីយរថភ្លើង Damai LRT Station ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ព្រោះជាធម្មតា ពួកគេតែងតែឧស្សាហ៍ឃើញ ខោ/អាវទ្រនាប់មនុស្សស្រីជាច្រើន ដែលអ្នករស់នៅក្នុងតំបន់នោះ ដាក់ហាលថ្ងៃបែបនេះ។

អ្នកលេងបណ្តាញម្នាក់ បានបញ្ចេញមតិបែបលេងសើចថា បើខោ/អាវក្នុងមានក្លិនឈ្ងុយឈ្ងប់ ចង់យកទៅដេកហិតបែបនេះ ម្តេចមិនទៅរកទិញនៅតាមផ្សារទំនើបទៅ។ ចង់បានធំក៏មាន តូចក៏មាន ចាំបាច់អីទៅធ្វើចោរដើរលួចគេចឹងនោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]