ភ្នំពេញ៖ កំពូលតារាចម្រៀងខ្មែរ មុខស្អាតសង្ហាដូចតារាកូរ៉េ Style បរទេស លោក ចាស្ទីន ថាម (JUSTIN TIME) ត្រូវជាម្ចាស់បទ «កំដរអូនជូតទឹកភ្នែក» ដែលបានធ្វើឱ្យកក្រើកពិភពសិល្បៈជាច្រើនឆ្នាំកន្លងមកនេះ និងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងមហាជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺជាសំណព្វចិត្តមិត្តនារីៗនោះ បានវិលត្រលប់មកវិញហើយជាមួយស្នាដៃនិពន្ធថ្មី ប្លែកភ្នែក ទាក់ចិត្ត និងចាក់ដោតបេះដូងមិត្តយុវវ័យពីគ្រប់មជ្ឈដ្ឋាន ជាមួយពាក្យសរសើរមិនដាច់ពីមាត់ស្ទើរពីគ្រប់ទិសទី។ 

តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME

JUSTINTIME - Kom Dor Oun Jut Terk Phneak [Official MV]

ហើយថ្មីៗនេះ តារាចម្រៀងខ្មែរស្រស់សង្ហារូបនេះ បានធ្វើឱ្យពិភពសិល្បៈ មិត្តយុវវ័យ និងអ្នកគាំទ្រភ្ញាក់ផ្អាល់សាជាថ្មីម្ដងទៀត ជាមួយនឹងបទចម្រៀងថ្មីដែលមានអត្ថន័យពីរោះ ប្លែកមិនចាញ់ចម្រៀងលំដាប់អន្តរជាតិគឺបទ «Come Back To Me»។ 

បទ «Come Back To Me» ជាចម្រៀងដែលមានអត្ថន័យ និងមនោសញ្ចេតនាជ្រៀលជ្រៅ ចាក់ដោតដល់បេះដូងអ្នកស្ដាប់គ្រប់គ្នា ស្ដាប់ហើយចង់ស្ដាប់ម្ដងទៀត កាន់តែស្ដាប់ កាន់តែពីរោះ។ បទចម្រៀងនេះ បានឆ្លុះបញ្ចាំងពីរឿងរ៉ាវពិតរបស់តារា JUSTIN TIME ជាមួយនឹងអតីតមិត្តនារីរបស់គាត់ផ្ទាល់ ដែលពោរពេញទៅដោយមនោសញ្ចេតនាពិត ជាក់ស្ដែង និងអារម្មណ៍នឹកនាទៅនឹងអតីតកាលដ៏ផ្អែមល្ហែម និងជូរចត់ក្នុងពេលតែមួយកន្លងមកនេះ ដែលធ្វើឱ្យមិត្តយុវវ័យស្ដាប់ហើយមិនអាចទប់ទឹកភ្នែកបាន។ 

បន្ថែមពីនេះ អ្នកគាំទ្រនារីៗជាច្រើនមានការទាក់ចិត្តនឹងឈុតសម្ដែងដ៏ប៉ិនប្រសព្វនៅក្នុងបទចម្រៀងរបស់គាត់ ដែលបង្ហាញឱ្យឃើញថា តារាចម្រៀង JUSTIN TIME ពិតជាមានសិល្បៈក្នុងការសម្ដែងយ៉ាងជំនាញ។

សូមបញ្ជាក់ផងដែរថា លោក JUSTIN TIME មិនមែនត្រឹមតែជាតារាចម្រៀងដ៏មានទេពកោសល្យយ៉ាងប៉ិនប្រសព្វប៉ុណ្ណោះទេ លោកក៏ជាតារារាំ Hip Hop ដ៏ពូកែ និងស្ទាត់ជំនាញ ក៏ដូចជាអ្នកជំនួយវ័យឆ្លាតម្នាក់ ដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក។៕

ចង់ដឹងថា តើបទចម្រៀងនេះមានអត្ថន័យជ្រៀលជ្រៅ និងពិរោះកម្រិតណានោះ? តោះមកតាមដានទស្សនាទាំងអស់គ្នា៖

តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME
តារាចម្រៀង JUSTINTIME

JUSTINTIME - Come Back To Me Official MV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]