ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ​ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីតារាសម្ដែងស្រីវ័យក្មេងដ៏មាន ប្រជាប្រិយភាពគឺ កញ្ញា ម៉ារី ដែលពោរពេញដោយ សម្រស់ស្រស់ស្អាត និងគួរឲ្យទាក់ទាញទៀតផង។

លើសពីនេះ មួយរយៈនេះ តារាស្រីរូបនេះ បានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវិតស្នេហា រវាងនាងនិងម្ចាស់បេះដូង ដែលបានយល់ចិត្ត ថ្លើមគ្នារយៈពេលច្រើនឆ្នាំមកហើយ ព្រមទាំងបានគ្រោងនឹង ចូលរោងជ័យនៅថ្ងៃទី០៤ ខែសីហា ខាងមុខនេះតែម្ដង។

អ្វីដែលពិសេស កាន់តែកៀកដល់ថ្ងៃពិសេស ម៉ារី បានបង្ហាញម៉ូតចិញ្ចៀនពេជ្រជាមួយអនាគតស្វាមី យ៉ាងចែងចាំងតែម្ដង ព្រមទាំងមានតម្លៃថ្លៃទៀតផង។ ក្នុងនោះដែរ ចិញ្ចៀនពេជ្រមួយគូនោះដែរ មានម៉ូតយ៉ាងស្រស់ស្អាត និងត្រូវបានច្នៃម៉ូតជាពិសេស សម្រាប់អនាគតគូស្វាមីភរិយា​ ថ្មីថ្មោងនេះផងដែរ។

ក្រោពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗរបស់ម៉ារី មានអារម្មណ៍រំភើប ជំនួសតារារូបនេះ ថែមទាំងមានចិត្ត លួចច្រណែនដល់ស្នេហា ដែលពោរពេញដោយភាពផ្អែមល្ហែមរបស់នាងយ៉ាងខ្លាំង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម៉ារី និងអនាគតស្វាមី
ម៉ារី និងអនាគតស្វាមី
ម៉ារី និងអនាគតស្វាមី
ម៉ារី និងអនាគតស្វាមី
ចីញ្ចៀនពេជ្រគូស្នេហ៍របស់ ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]