ថៃ៖ សមត្ថកិច្ចថៃបានចាប់ខ្លួនអ្នកប្រណាំងម៉ូតូខុសច្បាប់បាន ៧០នាក់ និងដកហូតម៉ូតូបាន ២៦១គ្រឿង នៅក្នុងប្រតិបត្ដិការបង្ក្រាបប្រឆាំងនឹងអ្នកជិះម៉ូតូប្រណាំងខុសច្បាប់លើផ្លូវសាធារណៈ នៅក្នុងខេត្ត Samut Prakan កាលពីថ្ងៃទី ១០-១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ។

សមត្ថកិច្ចចាប់ខ្លួនអ្នកប្រណាំងម៉ូតូខុសច្បាប់

យោងតាមប្រភពបានឱ្យដឹងថា សមត្ថកិច្ចបានដាក់ពង្រាយគ្នានៅទីតាំងចំនួន ៤៦កន្លែង ដែលជាកន្លែងកែច្នៃម៉ូតូប្រណាំងខុសច្បាប់ ដែលរំលោភលើសេចក្តីប្រកាសលេខ២២ និងលេខ៤៨ របស់ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) នៃប្រទេសថៃ ដែលបានចេញនៅឆ្នាំ២០១៥។

ក្នុងនោះដែរ ប៉ូលិសបានចាប់ខ្លួនអ្នកប្រណាំងម៉ូតូខុសច្បាប់បាន៧០នាក់ ដកហូតម៉ូតូបាន២៦១គ្រឿង និងរឹបអូសបំពង់ស៊ីមាំងកែច្នៃបាន១១០គ្រឿង។

បន្ថែមពីនេះទៀត សមត្ថកិច្ចក៏បានចាប់ខ្លួនបុរសពីរនាក់ផ្សេងទៀត មួយគឺឈ្មោះ Apichart Wongboonmee អាយុ២៤ឆ្នាំ និងមួយទៀតគឺឈ្មោះ Pichet Jindanapalai អាយុ១៨ឆ្នាំ ព្រោះតែពួកគេបានបង្ហោះសារនៅលើហ្វេសប៊ុកដោយអញ្ជើញមនុស្សម្នាមកប្រណាំងម៉ូតូខុសច្បាប់។

សមត្ថកិច្ចចាប់ខ្លួនអ្នកប្រណាំងម៉ូតូខុសច្បាប់

លោកឧត្តមសេនីយ៍ Ampon Buarabporn បានមានប្រសាសន៍ថា នេះជាគោលនយោបាយរបស់រដ្ឋាភិបាលនិងប៉ូលិសភូមិន្ទថៃក្នុងការបង្ក្រាបការប្រណាំងម៉ូតូខុសច្បាប់លើផ្លូវសាធារណៈដែលមិនគិតពីសុវត្ថិភាពសាធារណៈជន។

ជាចុងក្រោយ លោកបានអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យជូនដំណឹងប្រាប់ប៉ូលិសភ្លាមៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមនិងតាមបណ្តាញផ្សេងៗ ប្រសិនបើពួកគេឃើញការប្រណាំងខុសច្បាប់ណាមួយនៅតាមផ្លូវ៕

សមត្ថកិច្ចចាប់ខ្លួនអ្នកប្រណាំងម៉ូតូខុសច្បាប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]