ភ្នំពេញ៖ បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះនាយ ចឺម ដែលជាតារាចម្រៀងប្រុសវ័យក្មេង ដ៏មានប្រជាប្រិយភាពបានចាកឆ្ងាយពីវិស័យកំប្លែង ក៏ពិតជាមែន តែតារាចម្រៀងមាឌតូច សម្លេងធំរូបនេះ នៅតែមានប្រជាប្រិយភាពខ្លាំងដដែល ។

ជាមួយគ្នានេះដែរ គេតែងសង្កេតឃើញនាយ ចឺម មានភាពមមាញឹកជាមួយនឹងការងារសិល្បៈខ្លាំងមែនទែន ដោយចេញទៅសម្ដែងនៅតាមបណ្ដាការប្រគំតន្រ្តីផ្សេង ច្រើនសឹងតែគ្នាពេលសម្រាក។

ជាក់ស្ដែង កាលពីយប់មិញនេះ បើគណនីហ្វេសប៊ុកផ្លូវការរបស់ នាយ ចឺម បានបង្ហោះសារជាច្រើន ធ្វើឲ្យបណ្ដាញប្រិយមិត្ត និងជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំង។

ក្នុងនោះផងដែរ នាយ ចឺម បានឲ្យដឹងក្នុងការបង្ហោះនោះថា៖ «មុននេះបន្តិច ខ្ញុំបានច្រៀង Concert នៅផ្សារបឹងបៃតង បានបាត់ទូរស័ព្ទម៉ាក Iphone xs max ពណ៌ទឹកមាស បើបងប្អូនបានឃើញ ជួយទាក់ទងមកខ្ញុំផង ខ្ញុំនឹង មានសាគុណជូនបើឃើញ សូមទាក់ទងតាមលេខ 069210280 សូមបងប្អូនជួយស៊ែបន្តផងបាទ»ក្រោយពីបានឃើញបែបនេះគេសង្កេតមានបណ្ដាហ្វេនៗរបស់ នាយ ចឺម បាននាំគ្នាធ្វើការស៊ែរច្រើនមែនទែន។

គួរឲ្យដឹងផងដែរថានេះ ជាលើកទីមួយហើយដែលនាយ ចឺម តារាចម្រៀងប្រុសវ័យក្មេងដ៏មានសមត្ថភាពរូបភាពនេះ ជូបហេតុការណ៏បែបបែបនេះ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

នាយ ចឹម
នាយ ចឹម
នាយ ចឹម
នាយ ចឹម
នាយ ចឹម
នាយ ចឹម
សំណេររបស់ នាយ ចឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម