ថៃ៖ ដូចដែលប្រិយមិត្តមួយចំនួនបានជ្រាបរួចហើយថា តារាសម្ដែងស្រីកូនកាត់់ អ្នកនាង Selina ត្រូវបានអតីតស្វាមីចាកចេញចោល កាលពីពេលកំឡុងរូបនាងបានពពោះជាង២កន្លះ ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា។

យ៉ាងណាមិញ ក្រោយរយៈពេលជាងជិត២ឆ្នាំ បន្ទាប់ពីតារាសម្ដែងស្រី អ្នកនាង Selina ត្រូវបានឆ្លងកាត់ទុក្ខលំបាកតែម្នាក់ឯងជាច្រើន នៅក្នុងការមើលថែទាំកូនស្រីបណ្ដូលចិត្តរបស់ខ្លួន ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ អតីតស្វាមីរបស់នាងក៏បានចេញមុខមកទាមទារ យកកូនទៅចិញ្ចឹមវិញ ប៉ុន្តែអ្វីដែលស្លុតចិត្ត គឺអតីតស្វាមីនាងរូបនេះ បានប្រើអង្គរក្សឲ្យមកចាប់យកកូនស្រីទៅ ដោយមានការប្រើប្រាស់ពាក្យគម្រាមថែមទៀតផង។

ជាមួយគ្នានេះដែរ តារាស្រីអ្នកនាង Selina ក៏បានទៅដាក់ពាក្យបណ្ដឹងចំពោះអតីតស្វាមី ពីបទចាប់យកកូនស្រីខ្លួនទៅដោយមិនមានការអនុញ្ញាត និងមួយផ្សេងទៀត បានដាក់ពាក្យបណ្ដឹងនៅក្នុងការទាមទារកូនស្រី មកចិញ្ចឹមតែម្នាក់ឯងតែប៉ុណ្ណោះ៕  

Selina
Selina
Selina
Selina និងកូនស្រី
Selina និងកូនស្រី
Selina និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]