ចិន៖ កាលពីម្សិលមិញនេះ តារាសម្តែងស្រីកូនមួយ នាង​Yang Mi បានបង្ហាញខ្លួនជាថ្មី នៅក្នុងព្រលានយន្តហោះ សៀងហៃ ជាមួយនឹងការតែងខ្លួន ខុសពីសព្វដងដាច់តែម្តង។

ជាមួយគ្នានោះដែរ តារាស្រីសាច់ចាំរូបនេះ បានលេងខ្លួន បែបយុវវ័យខ្លាំង ដោយនាងពាក់អាវខ្លីខើចបញ្ចេញក្បាលពោះ ជាមួយនឹងខោវែងរលុងៗ ដែលជាម៉ូតខោកំពុងតែពេញនិយមនាពេលបច្ចុប្បន្ន។ ជាពិសេស នាងក៏បានពាក់មួក និងពាក់ម៉ាស់ឡើងជិត ឃើញតែរង្វង់ភ្នែកតែប៉ុណ្ណោះ ដែលភាគច្រើន​នាងតែងតែ ពាក់ម៉ាស់ជានិច្ច រាល់ពេលនៅក្នុងព្រលានយន្តហោះ។

ក្រោយពីបានឃើញនូវរូបសម្រស់របស់ នាងហើយ ហ្វេនជាច្រើន បាននិយាយថា​ ស្ទាយ៍លេងខ្លួន រូបរាង​ កម្ពស់ ទម្ងន់ របស់Yang Mi មើលយូរៗទៅ ពិតជាដូច Jennie សមាជិកក្រុម Blackpink ខ្លាំងណាស់ គ្មានខុសគ្នាបន្តិចសោះ។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលគ្រប់គ្នា និយាយបែបនេះ ក៏ព្រោះតែស្ទីលលេងខ្លួន របស់អ្នកទាំងពីរ ស្រដៀងគ្នា ហើយគួបផ្សំ នឹងរាងបែបនេះទៀត កាន់តែដូចគ្នាបេះដាក់៕

បើមិនជឿទៅមើល ទាំងអស់គ្នា៖

ស្ទាយ៍លេងខ្លួន Yang Mi ពិតជាដូចជា Jennie
ស្ទាយ៍លេងខ្លួន Yang Mi ពិតជាដូចជា Jennie
ស្ទាយ៍លេងខ្លួន Yang Mi ពិតជាដូចជា Jennie
Yang Mi
Yang Mi
Yang Mi
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]