ភ្នំពេញ៖ កាលពីប៉ុន្មានសប្ដាហ៍មុន ក្រុមហ៊ុនស្មាតហ្វូន Vivo បានធ្វើការប្រកាស និងបញ្ចេញរូបភាពខ្លះៗទាក់ទងទៅនឹងការត្រៀមមកដល់នៃសមាជិកស៊េរីថ្មីរបស់ខ្លួន ដែលត្រូវជាស្មាតហ្វូននៃត្រកូល S ដំបូងគេដែលនឹងត្រូវបង្ហាញខ្លួននៅលើទីផ្សារកម្ពុជានាពេលឆាប់ៗនេះផងដែរ។

ស្មាតហ្វូនម៉ូឌែល Vivo S1 នេះដែរ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី ហើយនិងលក្ខណៈពិសេសៗជាច្រើនផងដែរដូចជា៖ 

បើនិយាយទៅកាន់ពណ៌របស់ S1 គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)។ រីឯផ្នែកកាមេរ៉ាវិញ វាត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខទំហំ 32MP ដែរនាំមុខគេជាមួយកម្រិតបង្ហាញ Ultra HD។ សម្រាប់កាមេរ៉ាក្រោយមានរហូតទៅដល់ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 16MP និងកាមេរ៉ាជំនួយមុខងារផ្សេងទៀតមានទំហំ 8MP+2MP។ 

ស្មាតហ្វូន Vivo S1

ហើយស្មាតហ្វូននេះដែរ ក៏ត្រូវបានបំពាក់មកជាមួយនឹងកាមេរ៉ា Sony IMX 449 Camera Sensor ដែលជួយបង្កើនឱ្យអ្នកថតរូបសន្លឹកបានកាន់តែច្បាស់ និងថតជាវីដេអូមានលំនឹងល្អ។ Vivo S1 គឺបានបំពាក់មកជាមួយប្រភេទអេក្រង់ Halo FullView Display™ មានទំហំអេក្រង់ 6.38 អ៊ីញ ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។ ផលធៀបអេក្រង់របស់ស្មាតហ្វូន Vivo S1 គឺ 19.5:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90% ។

ដំណើរការដោយប្រព័ន្ធ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន2.0GHz ។ ហើយវាក៏ត្រូវបានបំពាក់មកជាមួយ Ram ទំហំ 6GB និង អង្គផ្ទុកទិន្នន័យ 128GB ផងដែរ។ ចំពោះប្រតិបត្តិការនៃការដោះសោរបស់ S1 វិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដោះសោដោយស្កេនក្រយៅដៃ នៅផ្ទៃខាងមុខអេក្រង់ដូចទៅនឹង V11 & V15pro ដែរ។ ដោយវាប្រើប្រាស់រយៈរពលដោះសោរត្រឹមតែ 0.48 វិនាទីតែប៉ុណ្ណោះ។ ស្មាតហ្វូន Vivo S1 មានកម្លាំងថាមពលថ្ម 4500mAh ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យា Dual-Engine សាកថ្មផ្លេកបន្ទោររបស់ក្រុមហ៊ុន Vivo ។ លោកអ្នកអាចទុក Power Bank របស់លោកអ្នកនៅផ្ទះដោយមិនពិបាកយកតាមខ្លួន ហើយផ្តោតអារម្មណ៌ធ្វើការដោយមិនខ្វល់ពីរឿងអស់ថ្មទូរស័ព្ទរបស់អ្នកឡើយ។

ស្មាតហ្វូន Vivo S1
ស្មាតហ្វូន Vivo S1

សម្រាប់តម្លៃលក់របស់ស្មាតហ្វូន Vivo S1 នេះដែរនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី ២០ ខែកក្កដា ខាងមុខនេះផងដែរ។ ជាមួយនឹងព្រឹត្តិការណ៍នៃការប្រគំតន្ត្រី «Vivo S1 Concert» ដែលនឹងមានការចូលរួមទៅដោយកំពូលតារាចម្រៀងជាច្រើនដួងដូចជាលោក ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ហ្សូណូ, លោក នី រតនា ហើយនឹងតារាចម្រៀងវ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួមពីសំណាក់តារាកិត្តិយសជាច្រើនដួងផ្សេងទៀតដូចជា លោក ថេនា, លោក យារ៉ូ និងកញ្ញា ដាវដាវ។

សម្រាប់ព្រឹត្តិការណ៍នៃការប្រគំតន្ត្រី «Vivo S1 Concert» នេះដែរនឹងត្រូវបើកឲ្យចូលរួមដោយស៊េរីនៅថ្ងៃសៅរ៍ ទី ២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧ យប់តទៅ នៅក្នុងស្ទុឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធីជាន់ទី២។ កំពូលព្រឹត្តិការណ៍ vivo S1 Concert នេះក៏មានផ្សាយផ្ទាល់តាមរយៈទូរស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់រហូតដល់ចប់កម្មវិធី៕

ព្រឹត្តិការណ៍ប្រគំតន្ត្រី vivo S1 Concert

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]