ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត បានស្តាប់ហើយ នូវបទ «បើបងនៅប៉ោឡែ» ដែលជាច្រៀងដោយ លោក វណ្ណា ពិសិដ្ឋ ដែលជំនាន់ពេលនោះ បទនោះ ពិតជាមានការពេញនិយមខ្លាំង ទោះបីជាបទនោះ សាច់ភ្លេចដើម ជាបទថៃក៏ដោយ។

កាលពីថ្មីៗនេះដែរ លោក ថេណា និងNoly បានសម្រិតសម្រាំងបទនេះ ឡើងវិញ ដែលកែតែភ្លេង តែអត្ថន័យដូចបទ វណ្ណា ពិសិដ្ឋបេះបិទ។ ក្នុងនោះដែរ គ្រាន់តែបង្ហោះមិនបានប៉ុន្មានថ្ងៃ បទCover មួយនេះ ទទួលអ្នកចុចស្តាប់ទៅដល់រាប់ម៉ឺនដង ឯណោះ ដែលនាំគ្នាសរសើរថា​ពួកគេ ច្រៀងស៊ីចង្វាក់គ្នា បើទោះបីជាសម្លេងអ្នកទាំងពីរ​មានភាពខុសគ្នាក៏ដោយ។

ជាពិសេស​ចេះរកនឹកឃើញ ក្នុងការ បទចាស់របស់តារារៀមច្បង មកច្រៀងឡើងវិញ ដែលពិតជាពីរោះខ្លាំង ស្តាប់មិនជិនណាយ។  គួរបញ្ជាក់ផងដែរថា ថេណា ជាតារាម្នាក់ ដែលតែងតែ  Cover បទតារារៀមច្បង ដូចជា លោក ហេង​ ពិទូ និង តារាចម្រៀងផ្សេងទៀត មកCoverច្រៀងលេង ហើយការ នេះដែរ គឺគ្រាន់តែជាការចូលចិត្ត បទរបស់រៀមច្បង និងជាកម្សាន្តសម្រាប់លោកផងដែរ៕

ប៉ុន្តែពេលនេះ ទៅស្តាប់បទនេះទាំងអស់គ្នា៖

ថេណា
ថេណា
Noly
វណ្ណា ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណា ពិសិដ្ឋ