កូរ៉េខាងត្បូង៖ ក្រោយពីក្រុម TWICE បញ្ចប់ការប្រគំតន្ត្រី “TWICELIGHTS in SINGAPORE” របស់ខ្លួន ពួកគេក៏ប្រញ៉ាប់មកប្រទេសកូរ៉េវិញភ្លាម ដើម្បីបំពេញនូវការងារដ៏សែនមមាញឹករបស់ពួកគេ។

យ៉ាងណាមិញ ពេលមកដល់ព្រលានយន្តហោះ មានសមាជិក ២នាក់បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន ក្រោយពីឃើញ Jeongyeon បានដើរអៀវ Momo ចាប់តាំងពីច្រកចេញពីយន្តហោះមកម្លេះ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ Jeongyeon នាងបានបង្ហាញនូវទឹកមុខញញឹម ញញែម ដែលមើលទៅនាងហាក់សប្បាយចិត្តខ្លាំងណាស់។ ក៏ប៉ុន្តែចំណែកទឹកមុខរបស់ Momo វិញ អ្នកគាំទ្រមិនបានឃើញនោះទេ ព្រោះថានាងបានឱនមុខចុះបាត់ទៅហើយ។

គួររម្លឹកដែរថា មូលហេតុដែលអ្នកទាំងពីរមានភាពស្និទ្ធស្នាលបែបនេះ ក៏ព្រោះថាអ្នកទាំងពីរជាមិត្តគេងបន្ទប់រួមជាមួយគ្នា ហើយអ្នកគាំទ្រក៏តែងតែនិយាយថា នាង Jeongyeon គឺជាម្តាយរបស់ Momo ផងដែរ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងមែនទែន ព្រោះថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងល្អនឹងគ្នា ហើយចេះមើលថែនិងស្រលាញ់គ្នា ស្ទើរតែដូចបងប្អូនទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Jeongyeon និង Momo
Jeongyeon និង Momo
Jeongyeon និង Momo
Jeongyeon និង Momo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]