ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គួរ​អោយ​អាណិត​ណាស់ គ្រួសារ​មួយ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ អកុសល​អាក្រក់​ឆក់​យក​ជីវិត​ប្រពន្ធ ទុក​ប្តី​អោយ​រង​របួសធ្ងន់ កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ដែល​ហេតុការណ៍​គួរ​អោយ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី​ថ្ងៃ​ទី​១៤ ខែកក្កដា​នេះ នៅ​ចំណុច​ផ្ទះ ឈ្មោះ វ៉េ​ង វិ​រៈ ភេទ ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា សម្ភារ​ខូចខាត និង​បាត់បង់​រួម​មាន ផ្ទះ​ចំនួន​០១​ខ្នង ទំហំ​០៩​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ស័ង្កសី ខូចខាត​៥០% ពួក ខ្នើយ ខោអាវ ទូ​ដាក់​ខោអាវ ។ ជន​រង​គ្រោះ​ទី​០១-​ឈ្មោះ ហាន ស្រី​មុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ពោធិ​ក្រោម ខេត្តកណ្តាល ( ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ប្រពន្ធ ទី​០២- ឈ្មោះ វ៉េ​ង វិ​រៈ ភេទ​ប្រុស អាយុ​៣០ នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវជា​ប្តី (​រង​របួសធ្ងន់​) ។

នៅ​មុន​ពេល​កើតហេតុ ឈ្មោះ វ៉េ​ង វិ​រៈ ជា​ប្តី និង​ឈ្មោះ ហាន​ស្រី​មុំ បាន​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ ក្នុងផ្ទះ​ដូច​រាល់ដង ។ លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​បន្ទប់​កន្លែងដេក បណ្តាល​អោយឈ្មោះ ហាន​ស្រី​មុំ (​ស្លាប់​)​នៅ​កន្លែងដេក និង​ឈ្មោះ វ៉េ​ង វិ​រៈរ​របួសធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ ។

ពេល​នោះ​មាន​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជិតខាង​បាន​នាំ​គ្នា​មក​ជួយ​ពន្លត់ភ្លើង ដែល​កំពុង​ឆេះ​នោះ​បាន​រលត់​ទៅ​វិញ ។ ក្រោ​ពី​បាន​ទទួល​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍ និង​ពន្លត់ភ្លើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]