កូរ៉េខាងត្បូង ៖ នៅពេលនិយាយអំពីម៉ូត Fashion ថ្មីៗ យើងគិតជាមិនអាចព្រងើយចំពោះឥទ្ធិពលដ៏ខ្លាំង របស់វិស័យសិល្បៈកូរ៉េ Kpop ឡើយ។

ជាក់ស្ដែង រចនាប័ទ្មថ្មីៗរបស់តារាៗ នៅក្នុងវិស័យនេះ ហាក់ដូចជាមានភាពអស្ចារ្យម៉្យាង អាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជន នៅជុំវិញពិភពលោក យ៉ាងមិនគួរឲ្យជឿ ជាមួយនឹងភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់ ដែលអាចជាការបំផុសគំនិត ដើម្បីបង្កើតម៉ូតថ្មីៗ សម្រាប់សិល្បករអឺរ៉ុបផងដែរ។

ដូចដែលប្រិយមិត្តធ្លាប់បានដឹងរួចមកហើយ តារាកូរ៉េល្បីៗជាច្រើន ត្រូវបានគេស្គាល់ថា ជាកំពូល Fashion ជាអ្នកតំណាង ក៏ដូចជាអ្នកបំផុសគំនិតនៃម៉ូតមួយចំនួន ដែលបានចេញលក់ ដោយម៉ាកផលិតផលល្បីៗ នៅក្នុងតំបន់អឺរ៉ុប។ 

តារាល្បីៗទាំងនោះរួមមាន G-Dragon ក្រុម Big Bang L របស់ក្រុម Infinite Minho របស់ Shinee រួមទាំង Jaejoong របស់ក្រុម TVXQ ជាដើម។

យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ននេះ ក៏មានសិល្បករវ័យក្មេងជាច្រើននាក់ផងដែរ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានស្ទីលតែងខ្លួនល្អបំផុត និងទាន់សម័យបំផុត មិនចាញ់រៀមច្បងជំនាន់មុនឡើយ៕

ចង់ដឹងថា តើមានតារា Kpop វ័យក្មេងរូបណាខ្លះ ជាប់ឈ្មោះជាកំពូល Fashion ប្រចាំឆ្នាំ២០១៩?

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖ 

១. Kim Taehyung ក្រុម BTS

រូបភាព Kim Taehyung

២. Cha Eunwoo ក្រុម Astro

រូបភាព Cha Eunwoo

៣. Mingyu ក្រុម Seventeen

រូបភាព Mingyu

៤. Jungkook ក្រុម BTS

រូបភាព Jungkook

៥. Kang Daniel

រូបភាព Kang Daniel

៦. Jin ក្រុម BTS

រូបភាព Jin

៧. Taeyong ក្រុម NCT

រូបភាព Taeyong

៨. Oh Sehun ក្រុម EXO

រូបភាព Oh Sehun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]