ភ្នំពេញ៖ អតីតពិធីការិនី និងបច្ចុប្បន្នជា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM Beauty អ្នកនាង ម៉ន ថារ័ត្ន កាលពីពេលកន្លងទៅថ្មីៗនេះ បានធ្វើដំណើរត្រឡប់ពីប្រទេសកូរ៉េ ជាមួយភាពជោគជ័យ២ធំៗ គួរឲ្យសរសើរ ដោយជោគជ័យទី១ គឺអ្នកនាងទទួលបានជ័យលាភី 3rd Runner up Queen of Beauty World 2019 Korea និងជោគជ័យទី២ គឺចុះ MOU ជាមួយមន្ទីរពេទ្យកែសម្ផស្សលំដាប់ផ្កាយ៥ នៅប្រទេសកូរ៉េ ក្នុងបំណងសម្រិតសម្រាំងយកបច្ចេកទេសកែសម្ផស្សដ៏ល្អ និងប្រសិទ្ធភាពឲ្យច្រើន មានទំនុកចិត្តជូនអតិថិជននៅប្រទេសកម្ពុជា។

ម្ចាស់ EM Beauty ម៉ន ថារ័ត្ន ទទួលបានជោគជ័យ២ ផ្ទួនគ្នា

អ្នកនាង ម៉ន ថារ័ត្ន បានរៀបរាប់ឲ្យដឹងថា៖  

“កន្លងមក EM Beauty center តែងតែរិះរកអ្វីដែលថ្មី ក្នុងការផ្តល់ជូនសេវាកម្មដល់អតិថិជន ឲ្យមានភាពស្រស់ស្អាត នៅក្នុងនោះថ្មីៗនេះ អ្នកនាងបានចុះ MOU ជាមួយមន្ទីរពេទ្យដ៏ធំនៅប្រទេសកូរ៉េ ក្នុងគោលបំណងពង្រឹងពង្រីកចំណេះដឹងដល់វេជ្ជបណ្ឌិតផ្នែកកែសម្ផស្ស សម្រួលដល់ការកែសម្ផស្សដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ទៅកែសម្ផស្សនៅកូរ៉េ គឺEM Beauty សម្រួលដល់ការធ្វើដំណើរ និងចេញលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។ ទី៣ដើម្បីឲ្យ EM Beauty ទទួលបានការចែករំលែក បច្ចេកវិទ្យាកែសម្ផស្ស ផ្សេងៗដល់ EM Beauty center ។ ក្នុងគោលបំណងឲ្យ EM ផ្តល់ការកែសម្ផស្ស មានទំនុកចិត្ត ប្រសិទ្ធភាព ដល់អតិថិជន”។
ម្ចាស់ EM Beauty ម៉ន ថារ័ត្ន
ម្ចាស់ EM Beauty ម៉ន ថារ័ត្ន
ម្ចាស់ EM Beauty ម៉ន ថារ័ត្ន

តាមរយៈការរៀបរាប់ខាងលើនេះ គឺសរបញ្ជាក់ឲ្យឃើញថា EM Beauty Center គឺមានការយកចិត្តទុកដាក់ខ្ពស់ជូនដល់អតិថិជន ដើម្បីភាពស្រស់ស្អាតប្រកប ដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ហើយលែងជាបញ្ហាទៀតហើយសម្រាប់អតិថិជន ដែលចង់បានភាពស្រស់ស្អាត ដោយមិន ចាំបាច់ចំណាយច្រើន ហើយទៅក្រៅប្រទេសនោះទេ ។

ដោយឡែកបើងាកទៅនិយាយពីការប្រឡង របស់អ្នកនាង ម៉ន ថារ័ត្ន វិញ ត្រូវបានអ្នកនាងអះអាងថា នេះជាលើកទី២ ហើយយដែលអ្នកនាង ចេញទៅប្រឡងនៅក្រៅប្រទេស ប្រឡងលើកទី១ នៅម៉ាឡេស៊ី , លើកទី២ នៅកូរ៉េ 3rd Runner up Queen of Beauty World 2019 Korea ដោយការប្រឡងគឺប្រកួតប្រជែង លើសមត្ថភាពសម្រស់ និងមានអត្តសញ្ញាណជាតិយកទៅបង្ហាញនៅលើឆាកអន្តរជាតិ ដោយអ្នកនាងបានតុបតែងខ្លួនជា អប្សរាឈរបង្ហាញនៅលើឆាកដ៏ធំមួយនោះយ៉ាងមានមោទនភាពរហូតទទួលបានជោគជ័យបែបនេះតែម្តង៕ 

ម្ចាស់ EM Beauty ម៉ន ថារ័ត្ន ទទួលបានជោគជ័យ២ ផ្ទួនគ្នា
ម្ចាស់ EM Beauty ម៉ន ថារ័ត្ន ទទួលបានជោគជ័យ២ ផ្ទួនគ្នា
ម្ចាស់ EM Beauty ម៉ន ថារ័ត្ន ទទួលបានជោគជ័យ២ ផ្ទួនគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]