អាល្លឺម៉ង់៖ ក្លិបបាល់ទាត់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich មិនបោះបង់ការចង់បានកីឡាករ Callum Hudson-Odoi របស់ Chelsea នោះទេបើទោះបីជាសំណើសុំទិញ ៣៥លានផោនមុនត្រូវបានច្រានចោល ប៉ុន្តែពេលនេះ Bayern Munich បានរៀបចំសំណើថ្មីដោយបន្ថែម ១០លានផោនទៀត ពោលគឺ ៤៥លានផោន ដើម្បីចរចាទិញយក Hudson-Odoi មកលេងនៅក្របខណ្ឌ Bundesliga។ 

កីឡាករ Callum Hudson-Odoi

នាយកប្រតិបត្តិផ្នែកកីឡារបស់ Bayern Munich លោក Hasan Salihamidzic បានបង្ហាញការចាប់អារម្មណ៍របស់លោកទៅលើកីឡាករ Callum Hudson-Odoi កាលពីសប្ដាហ៍មុនតាមរយៈកាសែតជាតិអាល្លឺម៉ង់។ ក្លិបជើងឯកអាល្លឺម៉ង់មានបំណងចង់នាំយក Hudson-Odoi ដើម្បីមកពង្រឹងក្រុមជាថ្មីក្រោយការចាកចេញរបស់កំពូលកីឡាករពីររូបគឺ Arjen Robben និង Franck Ribery។ 

កីឡាករ Arjen Robben និង Franck Ribery

យ៉ាងណាមិញ អ្នកចាត់ការទូទៅថ្មីរបស់ក្រុមតោខៀវ Chelsea លោក Frank Lampard មិនចង់លក់ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិអង់គ្លេសរូបនេះចេញពីកីឡដ្ឋាន Stamford Bridge នោះទេ ដោយលោកមានចេតនាចង់ឲ្យកីឡាកររូបនេះបន្តរួមរស់ជាមួយ Chelsea រយៈពេលយូរ។ 

លោក Frank Lampard

ទោះជាយ៉ាងណាក្ដី បើសិនជា Chelsea យល់ព្រមសំណើតាមសំណើរបស់ Bayern មែននោះ ក៏កីឡាករ Hudson-Odoi មិនទាន់អាចផ្លាស់ទៅលេងនៅទឹកដីអាល្លឺម៉ង់នារដូវក្ដៅនេះបានដែរ ពោលគឺរង់ចាំរហូតដល់ខែមករា ព្រោះតែក្លិបដែលមានម្ចាស់ជាសេដ្ឋីរុស្ស៊ី Chelsea កំពុងតែជាប់បម្រាម។ 

កីឡាករ Callum Hudson-Odoi

គួរបញ្ជាក់ផងដែរថា ម្ចាស់អាវលេខ ២០ របស់ Chelsea ត្រូវបានតម្លើងពីឈុតយុវជនមកកាន់ក្រុមធំ ក្នុងឆ្នាំ២០១៧ ខណៈក្រុមជម្រើសជាតិតោកំណាចអង់គ្លេសវិញ កីឡាករវ័យ ១៨ឆ្នាំរូបនេះ ធ្លាប់ជាប់ឈុត U-16, U-17, U-18, U-19 និងឈុតធំកាលពីពេលថ្មីៗនេះ។

កីឡាករ Callum Hudson-Odoi

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]