ម៉ាឡេស៊ី៖ នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកគ្រូម្នាក់ សិស្សនៅក្នុងថ្នាក់បានរៀបចំគម្រោងធ្វើពុតជាវ៉ៃគ្នា ដើម្បីពញ្ញាក់អារម្មណ៍របស់គាត់។

សិស្សប្រុសពីរនាក់កំពុងឈ្លោះគ្នា

ថ្មីនេះៗ មានវីដេអូមួយបានបង្ហោះនៅលើបណ្ដាញសង្គម Twitter នូវសកម្មភាពសិស្សប្រុសពីរនាក់បានឈ្លោះប្រកែកគ្នានៅក្នុងថ្នាក់ រួចក៏ឈានដល់ការបបួលគ្នាទៅវ៉ៃនៅខាងក្រៅថ្នាក់ ធ្វើឲ្យអ្នកគ្រូរបស់ពួកគេភ័យ ស្លន់ស្លោររត់តាមពីក្រោយ។ នៅពេលដែលអ្នកគ្រូចូលទៅឃាត់ពួកគេទាំងពីរមិនឲ្យវ៉ៃគ្នា ពេលនោះ មានសិស្សម្នាក់កាន់នំខួបកំណើតដើរចេញមក និងសិស្សទាំងអស់នៅជុំវិញនោះបាននាំគ្នាស្រែកច្រៀងបទខួបកំណើត ធ្វើឲ្យអ្នកគ្រូរំភើបទប់ទឹកភ្នែកមិនជាប់។

អ្នកគ្រូរំភើបឡើងហូរទឹកភ្នែក

វីដេអូនេះ បានបង្ហាញអំពីសេចក្ដីស្រលាញ់ និងការដឹងគុណដែលសិស្សមានចំពោះគ្រូ។ វីដេអូនេះក៏មានអ្នកចូលទស្សនានិងចែករំលែកយ៉ាងច្រើនផងដែរនៅលើបណ្ដាញសង្គម Twitter៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]