នៅឯប្រទេស Belgium ភាគខាងលិចនៃទ្វីបអឺរ៉ុប បានបង្កើតនូវសណ្ឋាគារដ៏ចំលែកមួយ ដែលពំុធ្លាប់បានឃើញពីមុនមក ហើយនៅក្នុងសណ្ឋាគារមួយនោះ មានរបស់ជាច្រើនដែលគួរឲ្យចាប់អារម្មណ៍។

នៅតំបន់នោះមានឈ្មោះថា La Balade Des Gnomes ទីក្រុង Durbuy ប្រទេស Belgium។ ភ្ញៀវទេសចរដែលបានស្នាក់នៅ ក្នុងនេះហើយពិតជាមិនខកបំណងជាដាច់ខាត ព្រោះវាហាក់ដូចជានៅក្នុងពិភពនៃក្ដីស្រមៃមួយអញ្ចឹង។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅក្នុងបន្ទប់គេងរបស់សណ្ឋាគារនោះ គឺមានលក្ខណៈពិេសសដែល រៀបចំដូចទៅនឹងយានអាវកាស និងលំហផ្កាយដ៏ស្រស់ស្អាត។ លោក Noel ដែលជាអ្នកស្ថាបនាមួយរួបមានប្រសាសន៍ថា អ្នកដែលអាចបង្កើតសណ្ឋាគារនេះឡើង គឺជាមនុស្សដែលមានការចាប់អារម្មណ៍នឹងធម្មជាតិជាទីបំផុត ព្រោះវាបានបង្កើតឡើងដោយ របស់ធម្មជាតិ១០០ភាគរយ និងសំភារៈប្រើប្រាស់មានលក្ខណៈបុរាណ។

បន្ទប់សណ្ឋាគារមួយយប់មានតម្លៃពី ៧៧ដុល្លារ ទៅ ១៩៥ដុល្លារអាមេរិក ក្នុងមួយយប់ ហើយនឹងធានាថាភ្ញៀវដែលបានចូលមក គេងនឹងមានអារម្មណ៍រំជួលចិត្ត ហើយនឹងចង់មកស្នាក់នៅលើកក្រោយទៀតជាមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ សណ្ឋាគារដ៏ចំលែងមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]