វៀតណាម៖ ភាគច្រើន​​​​​​ គ្រប់គ្នា​តែងនិយាយថា ការកែសម្ផស្ស វាជាសម្បកក្រៅខ្លួន បើទោះបីជាព្យាយាមកែប៉ុណ្ណាក៏ដោយ ក៏នៅពេលមានកូន នឹងបង្ហាញតាមរយៈមុខមាត់កូនរបស់ខ្លួន។

ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ ក៏មានតារាមួយចំនួន អាចនិយាយបានថា ពួកគេ ពិតជាសំណាងដែលបានកូនៗ កើតមកមុខស្អាតៗ ខុសពីមុខរបស់ពួកគេដាច់តែម្តង ព្រោះថា មួយតួខ្លួនរបស់ពួកគេ ទម្រាំតែបានស្អាត សុទ្ធតែកែកុនខ្ទេចខ្ទីអស់ទៅហើយ។

ចង់ដឹងថា មានតារាណាខ្លះ ដែលបានកូនមុខស្អាតៗ ខុសពីខ្លួនដាច់ តោះតាមដានទាំងអស់គ្នា៖

១) Tang Ngoc Van៖ បច្ចុប្បន្ន គេហៅនាងថា Van Tokyo ដែលកាលពីមុន ខ្មែរឡូតក៏ធ្លាប់ចុះផ្សាយពីនាងម្តងដែរ ទៅលើការផ្លាស់ប្តូរមុខមាត់របស់នាង​ ដែលអាចនិយាយបានថា នាងបានកែសម្ផស្សស្រស់ស្អាតខ្លាំងមែនទែន ដូចជាតុក្កតា យ៉ាងដូច្នោះដែរ។ ក្រោយមករូបនាង ក៏មានក្រុមគ្រួសារ ហើយនាង ពិតជាពិបាកចិត្តខ្លាំងណាស់ ដោយគិតថា បើថ្ងៃណាមួយ នាងមានកូនគឺ មុខពួកគេ ពិតជាអាក្រក់ដូចជានាងកាលពីមុនហើយ តែទោះបីជាយ៉ាងណាក៏ដោយ ក៏នាងសុខចិត្តទទួលយក ការពិតគ្រប់យ៉ាង រហូតនាងសម្រចចិត្ត មានកូន។ ប៉ុន្តែអ្វីគ្រប់យ៉ាងបានផ្ទុយស្រឡះ កូនៗរបស់នាង ទាំង២ សុទ្ធតែមានមុខមាត់ គួរឲ្យស្រលាញ់ទាំងអស់ ជាមួយនឹងកែវភ្នែកធំៗ និងមុខគួរឲ្យក្នាញ់។

Tang Ngoc Van
Tang Ngoc Van
កូនៗរបស់នាង
កូនពៅរបស់នាង

២) Hai Phong៖ តារាស្រីម្នាក់នេះ ក៏មិនខុសពី តារាស្រីខាងលើប៉ុន្មានដែរ ដែលនាងបានកែឡើងសុះសាច់ អស់ទៅហើយ ព្រោះមុខមាត់ធម្មជាតិនាង អាក្រក់មើលខ្លាំងណាស់ ទើបនាងសន្សំលុយកែ ដើម្បីឲ្យ ទាក់ទាញក្នុងក្រសែភ្នែកអ្នកដទៃ។ ក្រោយមិនបានប៉ុន្មាន​នាង ក៏បានរៀបការជាមួយនឹងបុរសម្នាក់ ហើយពួកគេ ពិតជាចង់បានកូនខ្លាំងណាស់ ដោយទាំងនាង និងស្វាមី សម្រេចចិត្តថា ទោះកូនរបស់ពួកគេ មុខមាត់បែបណា ក៏ជាកូនពួកគេដែរ។ តែទីបំផុត កូនប្រុសរបស់នាង ពិតជាមានមុខមាត់ គួរឲ្យស្រលាញ់ណាស់ ដែលកាត់តាមស្វាមីនាងភាគច្រើន។

ខាងឆ្វេង ជារូបពីមុន និងខាងស្តាំ ជារូបបច្ចុប្បន្ន ពេលនាងកែសម្ផស្ស
Hai Phong​
កូននាង
កូនរបស់នាង

៣) Nguyen Dung៖ ចំពោះខ្សែជីវិតរបស់ តារាស្រីរូបនេះ រាងកម្សត់ជាងគេបន្តិច ត្រង់ថា ស្វាមីរបស់នាង បានលែងលះនាង ព្រោះតែនាងមុខអាក្រក់ពេក ធាត់ក៏ធាត់ ។ ក្តីឈឺចាប់នេះ បានធ្វើឲ្យនាងបានទៅកែសម្ផស្ស មុនពេលសម្រាលកូន ព្រោះនាងគិតថា នាងចង់ឲ្យស្វាមីនាង ស្តាយក្រោយ ក្រោយឃើញសម្រស់នាង ជាថ្មី។ ហើយក្នុងនោះ នាងពិតជាដឹងយ៉ាងច្បាស់ថា​ ទោះនាងកែសម្ផស្ស មុន សម្រាលកូន ក៏កូននាង មិនអាចស្រស់ស្អាតដូចមុខនាងដែរ តែនាង ពេញចិត្ត ទទួលយកធាតុពិត។ អ្វីដែលធ្វើឲ្យសប្បាយចិត្ត សឹងស្រក់ទឹកភ្នែក គឺកូននាង ពិតជាមានមុខគួរឲ្យស្រលាញ់ខ្លាំងណាស់។​ យ៉ាងណាមិញ នាងរស់នៅជាមួយកូន យ៉ាងមានក្តីសុខ បើទោះបីជាគ្មានស្វាមីក៏ដោយ៕

Nguyen Dung កាលពីមុន
Nguyen Dungបច្ចុប្បន្ន ជាមួយកូន
Nguyen Dung ខាងឆ្វេង ជារូបពីមុន និងខាងស្តាំ ជារូបបច្ចុប្បន្ន
Nguyen Dung ខាងឆ្វេង ជារូបពីមុន និងខាងស្តាំ ជារូបបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]