ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរកម្មវិធី ជើងឯកលេខ ១ គូបូតា របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសុក្រកន្លងទៅនេះ កំពូលអ្នកលេងជើង ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) បានផ្ដួលជើងខ្លាំងឆ្លងដែនមកពីប្រទេសថៃ រុងណាផា ឲ្យសន្លប់នៅក្នុងទឹកទី៤។

កីឡាករ រុងណាផា (ស្ដាំ) និងកីឡាករ ប៉ោ ភារឹទ្ធ (ឆ្វេង) (រូបភា: Bayon & BTV Boxing)

ការប្រកួតទឹកទី១ និងទឹកទី២ កីឡាករកម្ពុជាមានស្រុកកំណើតនៅ ខេត្តកោះកុង មិនសូវសម្រុកនោះទេ ប៉ុន្តែចូលដល់ទឹកទី៣ និងទី៤ ប៉ោ ភារឹទ្ធ បានសម្រុកដោយវាយកែង និងទាត់ រហូតរៀបនឹងបញ្ចប់ទឹកទី៤ ទៅហើយ កីឡាករថៃរុងណាផា បានសន្លប់ដោយការវាយចូលក្បាលពោះ។

សកម្មភាពក្នុងការប្រកួត

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតមិនដែលចាញ់ ៨ប្រកួតជាប់គ្នាហើយរបស់ ប៉ោ ភារឹទ្ធ តាំងពីរៀបការរួច ដោយលើកនេះបានផ្ដួលជើងខ្លាំងថៃ រុងណាផា ដែលថៃរូបនេះធ្លាប់ឈ្នះកីឡាករជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច។

ចង់ដឹងកាន់តែជាក់ច្បាស់ថា ការប្រកួតនោះជក់ចិត្តយ៉ាងណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]