កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ITZY ក្រុមចម្រៀងកូនពៅរបស់ផលិតកម្ម JYP Entertainment នឹងធ្វើការ Come Back ជាមួយអាល់ប៊ុមថ្មីដែលមានឈ្មោះថា «IT’z ICY» នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ វេលាម៉ោង៦ល្ងាច (ម៉ោងនៅក្នុងប្រទេសកូរ៉េ)។

ជាក់ស្តែង នៅថ្ងៃទី១២ ខែកក្កដា ខាងផលិតកម្ម JYP Entertainment ក៏បានធ្វើសេចក្តីរៀបរាប់លម្អិតមួយ ទាក់ទងនឹងចំណងជើងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីនេះផងដែរ។ ដោយក្នុងអាល់ប៊ុមមានបទចម្រៀងទាំងអស់ចំនួន៥បទ ដូចជា ICY, CHERRY, IT’z SUMMER, DALLA DALLA(remix verson) និង WANT IT ។

កាន់តែពិសេសជាងនេះទៅទៀតនោះ បទចម្រៀងដែលមានចំណងជើងថា «ICY» គឺជាការតែងនិពន្ធដោយលោក Park Jin Young ផ្ទាល់តែម្តង។

ទន្ទឹមនឹងនេះ ហ្វេនៗសង្ឃឹមថា បទចម្រៀងដែលជាការនិពន្ធដោយលោក Park Jin Young នឹងធ្វើឲ្យ ITZY កាន់តែទទួលបានប្រជាប្រិយភាពជាងមុន ព្រោះលោកក៏ធ្លាប់និពន្ធចម្រៀងឲ្យក្រុមដទៃផ្សេងទៀតដែរ ដូចជា Wonder Girls, MissA និង Twice ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖  

ITZY
ITZY
ITZY
Park Jin Young
ឈ្មោះបទចម្រៀងទាំង៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]