ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ហាង​លក់ទំនិញ​គ្រប់​ប្រភេទ​នាំ​ចូល​ពី​ប្រទេស​ចិន​មួយ​កន្លែង​ ជាប់​ដងផ្លូវ​ជាតិ​លេខ​5​ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​2​ សង្កាត់​​​​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​ចូល​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​នាំ​ចូល​មិន​បាន​ចុះបញ្ជី​ការ ហើយផលិតផល​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ក៏​មិន​បាន​ចុះបញ្ជី​ពិនិត្យ​គុណភាព​ផលិត​​​ផល។

​ការ​ឆ្មក់​ចូល​ត្រួតពិនិត្យ​នេះ​ ធ្វើ​ឡើង​រសៀល​ថ្ងៃ​ទី​១២ កក្កដា ហើយ​ទីតាំង​កើតហេតុ​ គេ​ឃើញ​មាន​វត្តមាន​លោក​តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​, លោក​ឧត្តម​សេនី​យ៍​ត្រី​កា​ន វ​ឌ្ឍ​នា​ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ និង​នគរបាល​ក្នុង​ខេត្ត-ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​នាក់​។

​សមត្ថកិច្ច​ចម្រុះ​​បាន​ហៅ​បុរស​ជនជាតិ​ចិន​ចំនួន៤​នាក់​ យក​ទៅ​សាកសួរ​ហើយ​ទំនិញ​ជា​ច្រើន​មុខ​ ត្រូវ​បាន​យក​ទៅ​ពិនិត្យ​ផង​ដែរ ​។ ​ករណី​ត្រួតពិនិត្យ​នេះ​ សមត្ថកិច្ច​មិន​អនុញ្ញាតឱ្យ​​អ្នក​យក​ព័ត៌មាន​ផ្តិត​យក​រូបភាព​ទេ​។​

លោក​តេ​ង ​សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​ស្តីទី​ប្រាប់​កោះសន្តិភាព​ថា ​លោក​គ្រាន់តែ​ចូលរួម​ធ្វើកា​សម្របសម្រួល​ឱ្យ​គេ​ស្ម័គ្រចិត្ត​បើក​ឃ្លាំង ​ឬ​ហាង​តែ​ប៉ុណ្ណោះ​ ហើយ​ថា​ការងារ​ខាងលើ​ នៅ​មិន​ទាន់​ចប់​ទេ ​ព្រោះ​ដល់​ម៉ោង​កំណត់​ផ្អាក​បណ្តោះអាសន្ន​ សមត្ថកិច្ច​ហៅ​ជនជាតិ​ចិន​ទៅ​សាកសួរ​សិន​។

ដោយឡែក​ លោក​ឧត្តម​សេនី​យ៍​ត្រី​កា​ន វ​ឌ្ឍ​នា ​អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ក្រសួងមហាផ្ទៃ​ប្រាប់​កោះសន្តិភាព​ថា​ ការ​ត្រួតពិនិត្យ​ហាង​ខាងលើ​នេះ​ ទី១-​រក​ឃើញ​ថ្នាំ​នាំ​ចូល​មិន​បាន​ចុះបញ្ជី​កា​ហើយ​ផលិតផល​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ​អត់​បាន​ចុះបញ្ជី​ពិនិត្យ​គុណភាព​ផលិតផល​ឡើយ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]