ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

នេះជាពូជត្រីឆ្លាមតាំងពីសម័យបុរេប្រវត្តិ ដោយវារស់នៅតាមមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ស្ថិតនៅជម្រៅដ៏សែនជ្រៅបំផុត មិនងាយនឹង បានឃើញវា នៅ 
ទាំងរស់ឡើយ - វាមានឈ្មោះ ជាភាសាអង់គ្លេសថា Frilled Shark ធ្លាប់ត្រូវបានគេប្រទះឃើញ សាកសពរបស់វា ផុសឡើងមកផ្ទៃ ខាងលើ នៅសមុទ្រប្រទេសជប៉ុន កាលពីឆ្នាំ 2007 ហើយត្រូវបានគេថតវីឌីអូរបស់វាទុក ដែលអ្នកទាំងអស់គ្នាអាចទស្សនាបាននៅខាងក្រោមនេះ៖



នេះជាពូជសត្វកំប្រុកចេះហោះហើរ ដែលមានឈ្មោះជាភាសា អង់គ្លេសថា Red giant flying squirrel ចំណីរបស់វាមានដូចជា ផ្លែស្រល់ ស្លឹកឈើ និង មែកឈើ ហើយវាក៏ស៊ី ផ្លែឈើ គ្រាប់ ធញជាតិ ផងដែរ ទៅតាមរដូវ និងពេលខ្លះវាក៏ស៊ីសត្វល្អិតដែរ ចំណែកសំបុករបស់វាវិញ យ៉ាងហោចណាស់ក៏មានកម្ពស់10m 
ពីដីដែរ - វាបន្តពូជ 2ដង ក្នុង1ឆ្នាំ និងកើតបាន 2 ទៅ 3 ក្បាល ក្នុងខែមីនា ឬ ខែសីហា។



 

ផ្លែឪឡឹកជ្រុងត្រូវបានគេដាំនៅក្នុងឡាំងកញ្ចក់បួនជ្រុង ដោយ ជនជាតិជប៉ុន ដែលឪឡឹកប្រភេទនេះមានលក្ខណៈងាយស្រួល ក្នុងការដាក់បញ្ចូលទៅក្នុង ទូទឹកកក ហើយតម្លៃរបស់វា ក៏មិន ថោកដែរ គឺមួយផ្លែតម្លៃ 1ម៉ឺនយេន ឬ ប្រហែល $82 ចំណែក ឪឡឹកធម្មតាវិញ មានតម្លៃតែ $15-$20 តែប៉ុណ្ណោះ នៅក្នុង ប្រទេសជប៉ុន - អ្នកទាំងអស់គ្នា ធ្លាប់ឃើញពីមុនមកដែរទេ?


បន្ទប់ទឹកមាសមួយនេះ ជាបន្ទប់ទឹកដែលមានតម្លៃថ្លៃ ជាងគេ បំផុតក្នុងលោក ស្ថិតនៅទីក្រុង ហុងកុង ធ្វើឡើងក្នុងឆ្នាំ 2001 ហើយក្នុងបន្ទប់ទឹកទាំងមូល ចំណាយមាសសុទ្ធអស់ 380Kg និងត្បូងថ្មចំនួន 6200 គ្រាប់ ដែលកាលពីសាងសង់ដំបូង ចំណាយប្រាក់អស់ 38លានដុល្លារហុងកុង តែបច្ចុប្បន្ន មានតម្លៃដល់ទៅ 80លានដុល្លារហុងកុងឯណោះ។


លោក Stan Munro អាយុ 38ឆ្នាំ បានបង្កើតស្នាដៃដ៏អស្ចារ្យ ក្នុងការយកឈើចាក់ធ្មេញ មកផ្គុំតំរៀប ចេញជារូបរាង អច្ឆរិយៈវត្ថុ លើលោក ជាច្រើន ហើយក្នុងនោះក៏មានប្រាសាទអង្គរវត្តផងដែរ។



រៀបចំដោយទំព័រ ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

 ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]