ថៃ៖ តារាសម្តែងស្រីសាច់ចាំ Aum Patcharapa ជាតារាជួរមុខដែលទទួលបានការគាំទ្រយ៉ាងខ្លាំង តាំងពីចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង រហូតមកដល់សព្វថ្ងៃនេះ។

បើទោះបីជា ជោគជ័យក្នុងរឿងការងារ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតក៏ពិតមែន ប៉ុន្តែតារាស្រីវ័យ៤០ឆ្នាំរូបនេះ ហាក់ដូចជាអភ័ព្វរឿងស្នេហាណាស់។ ជារឿយៗនាងមានទំនាក់ទំនងជាមួយកំលោះៗទាំងក្នុង និងក្រៅសិល្បៈ ស្រលាញ់គ្នាផ្អែមល្ហែមល្អូកល្អិន ប៉ុន្តែចុងក្រោយនៅតែបែកគ្នាដដែល។

ជាក់ស្តែង ឃើញថាវ័យកាន់តែជ្រេ តែនាងនៅមិនទាន់មានម្ចាស់ចិត្តពិតប្រាកដនៅឡើយ។ ដូច្នេះរាល់ពេលទៅណាមកណា តែងតែមានគេសួរនាំពីរឿងនេះជានិច្ច។ដោយថ្មីៗនេះ Aum បានឆ្លើយតបទៅនឹងសំណួរនេះយ៉ាងដូច្នេះថា «ខ្ញុំមិនដែលស្រមៃដល់រឿងរៀបការទេ តាមពិតទៅខ្ញុំចង់មានគ្រួសារប៉ុន្តែខ្ញុំមិនចង់រៀបការ»

ចម្លើយរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានចម្ងល់នៅក្នុងចិត្ត ព្រោះរឿងរៀបការជារឿងដែលសំខាន់សម្រាប់មនុស្សស្រីក៏អាចថាបាន ប៉ុន្តែហេតុអ្វីបានជា Aum គិតផ្ទុយស្រឡះបែបនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]