(ភ្នំពេញ)៖ អតីតតារាសម្ដែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះបោះសំឡេង កញ្ញា ប្រាសាទ ដាវីន ក្រោយប្រឡូក សិល្បៈអស់រយៈពេល១០ឆ្នាំជាង តារាស្រីរូបនេះ ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាត និងទាក់ទាញ ភ្នែកទស្សនិកជនជានិច្ចផងដែរ។

ជាពិសេសនោះ ដងខ្លួនដ៏ស្រឡូនរបស់នាង បានទាក់ទាញចិត្តទស្សនិកជន មិនតិចនាក់នោះទេ ឲ្យសរសើរមិនដាច់ពីមាត់ មិនថាពេលស្លៀកសម្លៀកបំពាក់សិចស៊ី ឬឈុតប្រពៃណី គឺនៅតែលេចធ្លោរតែម្តង។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍ថ្មីៗនេះ ស្រាប់តែរំលេចសម្រស់ ជាមួយសម្លៀក បំពាក់ អប្សរាវិញម្ដង ឃើញថារូបសម្រស់របស់នាងកាន់តែ ស្រស់ស្អាតសមសួន ប្រៀបដូចជារូបគំនូរ ដែលគេបាន គូរយ៉ាងសម្រិតសម្រាំង ដោយវិចិត្រករដៃឯកយ៉ាងដូច្នេះដែរ។

ជាការកត់សម្គាល់ ការបង្ហាញខ្លួនរបស់អតីតតារាម៉ូដែល និងជាតារាសម្ដែង ប្រាសាទ ដាវីន ក្នុងឈុតអប្សរា ពិតជារំលេចចេញឲ្យឃើញពីភាពស្រស់ស្អាត កាន់តែខ្លាំងរបស់នាង បង្ហាញឲ្យឃើញពីភាពទន់ភ្លន់ តែរឹងមាំរបស់នារីអប្សរា និងកំពុងទទួលបានការកោតសរសើរ យ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជន ព្រោះតែរូបសម្រស់ដ៏ស្រស់ស្អាតផូរផង់ពីធម្មជាតិ សមជាមួយនឹងដងខ្លួនដ៏ស្រឡូន និងសម្បុរស្រអែម ពិតជាទាក់ទាញភ្នែកទស្សនិកជន ពិសេសកន្លង់ៗ ឲ្យជាប់ចិត្តដិតអារម្មណ៍ នឹងសម្រស់ស្រីស្អាត ប្រាសាទ ដាវីន ។

គួររំឭកថា ប្រាសាទ ដាវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង ដែលមានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា ដោយនាងមានសម្បុរពណ៌ទឹកឃ្មុំ ដែលកម្រមាននារីណាមានសម្រស់ ធម្មជាតិស្អាតដូចនាង។

តារាស្រីរូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀស ខ្លួន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែង នៅប្រទេសបារាំង។

យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយ រយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅនេះ គេក៏ឃើញ ប្រាសាទ ដេវីន មានវត្តមានក្នុងវិស័យសិល្បៈ ខ្មែរឡើងវិញ។ បច្ចុប្បន្នតារាស្រីរូបនេះ ហាក់បង្ហាញវត្តមានម្តងម្កាលក្នុងវិស័យសិល្បៈ តាមរយៈថតស្ពតសំអាងការ និងកម្មវិធីសិល្បៈតូចធំនានា ជាដើម៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន