ភ្នំពេញ៖ បើទោះបីជា កូនទាំង៣របស់ តារាចម្រៀងកំពូល លោក ព្រាប សុវត្ថិ ទើបប្រឡូកក្នុងសិល្បៈក៏ដោយ តែពួកគេទទួលបានភាពល្បីល្បាញខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងបទចម្រៀងដែលចេញបន្តបន្ទាប់ នៅក្នុងផលិតកម្ម ហង្សមាស។

ប៉ុន្តែក្នុងចំណោមកូនប្រុសទាំងអស់ គេចាប់អារម្មណ៍ថា កូនប្រុសពៅ លោក សុវត្ថិ សិរីវុឌ្ឈ​ មានសម្លេងដូចឪពុករបស់គេខ្លាំងណាស់ ក្រោយពីចេញបទចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា «កុំភ្លេចប្រាប់ ម៉ាក់ប៉ាថា យើងស្រលាញ់គាត់» ដែលចេញកាលពីប៉ុន្មានថ្ងៃនេះ។

ចំពោះបទចម្រៀងមួយនេះ ជាលក្ខណៈបទមនោសញ្ចេតនា ជ្រាលជ្រៅ ដែលបង្ហាញទឹកចិត្តកូន ទៅកាន់ឪពុកម្តាយ ហើយអ្វីដែលសំខាន់ទៀតនោះ កាន់តែស្តាប់យូរៗទៅ ហ្វេន ហាក់ដូចជាស្តាប់លោក ព្រាប សុវត្ថិ ច្រៀងយ៉ាងដូច្នោះដែរ ព្រោះសម្លេង លោក សិរិវុឌ្ឈ ដូចឪពុកគ្មានខុសតែម្តង៕

ចង់ដឹងថា មួយបទនេះ សិរីវុឌ្ឈ ច្រៀងដូចឪពុកប៉ុណ្ណា តោះទៅស្តាប់ទាំងអស់គ្នា៖

លោក ព្រាប​ សុវត្ថិ និងប្រពន្ធ
កូនៗរបស់លោក
កូនពៅ​ លោក ព្រាប សុវត្ថិ
កូនពៅ​ លោក ព្រាប សុវត្ថិ
រូបភាព ក្នុងបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ