ភ្នំពេញ៖ ទន្ទឹងរង់ចាំអស់ជាយូរ នៅទីបំផុតកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ PNN ក្នុងឱកាសគ្រប់ខួប៤ឆ្នាំរបស់ខ្លួន គឺជំនួបដ៏អស្ចារ្យរវាងតារាខ្មែរ និងថៃ ជាមួយអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាបានរំលេចរូបរាងរបស់ខ្លួនពិតប្រាកដហើយ។ 

នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ PNN នឹងប្រារព្ធកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ខ្លួន នៅអគារ ដឹព្រេមៀសេនធ័រសែនសុខ (The Premiere Center Sensok) អមដោយវត្តមានរបស់តារាល្បីៗជាច្រើនដួង។ វត្តមានរបស់តារាសម្តែង និងពិធីករល្បីៗរបស់កម្ពុជាមានដូចជា កញ្ញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេដ វីន និងការបង្ហាញខ្លួនរបស់តារាចម្រៀងក្នុងដួងចិត្តយុវវ័យគឺលោក ជី ដេវីដ លោក ឌីឌី ព្រមទាំងក្រុមតារាចម្រៀង Original Song Small World Small Band ថែមទៀត។ ហើយអ្វីកាន់តែពិសេសទៀតនោះ គឺវត្តមានរបស់តារាសម្តែងថៃលោក Mario Maurer តែម្តង។ តារាសម្តែងជួរមុខរបស់ប្រទេសថៃរូបនេះ នឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបមុខអ្នកគាំទ្រខ្លួន តបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ PNN។

កម្មវិធីជំនួបតារា PNN ប្រចាំឆ្នាំ២០១៩

តើកម្មវិធីជំនួបតារាភីអិនអិនប្រចាំឆ្នាំ២០១៩នេះធ្វើឱ្យរំភើប កាន់តែកក្រើក ហើយអស្ចារ្យខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមបំពេញលក្ខខណ្ឌនានា ដែលស្នើដោយក្រុមការងាររបស់ PNN ដើម្បីទទួលយកសំបុត្រចូលរួមកម្មវិធីដ៏អស្ចារ្យនេះដោយឥតគិតថ្លៃ។ 

ព័ត៌មានលម្អិតអំពីកម្មវិធី និងវិធីទទួលយកសំបុត្រចូលរួមឥតគិតថ្លៃ PNN នឹងធ្វើការផ្សព្វផ្សាយតាមរយៈ Page ផ្លូវការរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីជំនួបតារាភីអិនអិនឆ្នាំ២០១៩ នេះ ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន Smart៕

ទស្សនាវីដេអូខ្លីអំពីវត្តមានលោក Mario Maurer៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]