(ក្រចេះ)៖ នគរបាលស្រុកចិត្របុរី ឃាត់ជនសង្ស័យម្នាក់ លើកករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១១៖៤០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយណ៍នគរបាល បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យឈ្មោះ នួន រតនា (ហៅរត្ន័) ភេទប្រុស អាយុ២៣ មុខរបរកម្មករ។ រីឯជនរងគ្រោះ ឈ្មោះ សៅ បូណា (ហៅធាត់) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីររស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមរបាយការណ៍បញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុ វេលាម៉ោង៧ល្ងាច ឈ្មោះសៅ បូណា និងឈ្មោះនួន រតនា នាំគ្នាផឹកស្រាចាយស៊ាងអ៉ី ហើយចាក់ធុងបាស់ (ស្ពីឃ័រ) ច្រៀងលេង នៅលើផ្ទះរបស់ឈ្មោះចិន សំអុល ភេទប្រុស នៅភូមិសម្បទានកាកុត ឃុំសំបុក រួមជាមួយអ្នកក្នុងភូមិផេ្សងៗទៀត។

លុះដល់វេលាម៉ោង១១៖៤០នាទី ឈ្មោះរតនា បានបោះស្រាចាយស៊ាងអ៉ីចោល ធ្វើឲ្យឈ្មោះ សៅ បូណា ស្ដីបន្ទោសទើបបង្កឲ្យមានការទាស់ពាក្យសម្តីគ្នានៅកន្លែងវង្សផឹក។ ភ្លាមៗនោះ ឈ្មោះ នួន រតនា ក៏បានយកកាំបិតផ្គាក់ នៅលើផ្ទះឈ្មោះអុល រួចហើយកាប់ទៅលើឈ្មោះ សៅ បូណា ត្រូវចំក្បាលមួយកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានគរបាលឃាត់ខ្លួន រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]