កូរ៉េខាងត្បូង ៖ អ្នកណាៗក៏ដឹងដែរថា វិស័យ Kpop ក្នុងពេលបច្ចុប្បន្ន គឺជាឧស្សាហកម្មដ៏ធំមួយ ដែលអាចរកចំណូលបានច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ។

ថ្មីៗនេះ ចាប់តាំងពីពេលដែល Kpop ចាប់ផ្ដើមវាយលុកចូលទៅក្នុងទីផ្សាប៉ែកអឺរ៉ុប ប្រាក់ចំណូលដែលតារាៗទាំងនោះទទួលបាន ក៏កាន់តែច្រើនទ្វេដង។

ជាការពិតណាស់ ដោយសារតែបច្ចុប្បន្ននេះ មានភាពរីកចម្រើនច្រើន ក្រុមហ៊ុនគ្រប់គ្រងតារាល្បីៗទាំងនោះ កាន់តែអាចរកប្រាក់បានកាន់តែច្រើន តាមវិធីផ្សេងៗជាច្រើនយ៉ាង បន្ថែមពីលើការលក់អាល់ប៊ុមចម្រៀង និងសំបុត្រប្រគំតន្រ្តី។ 

ប្រសិនបើនិយាយពីតម្លៃសំបុត្រទស្សនា ការប្រគំតន្រ្តីវិញនោះ ឃើញថាលក់ដាច់អស់គ្មានសល់ ជាពិសេសនៅលើទឹកដីអឺរ៉ុប ព្រោះតែជនបរទេសទាំងនោះ ចង់សាកល្បងការទស្សនា បែបថ្មីនិងប្លែកភ្នែក ខុសពីតារាក្នុងស្រុករបស់ខ្លួន។

យ៉ាងណាមិញ ភាពល្បីល្បាញនៅលើទឹកដីអឺរ៉ុប ពិតជាអាចធ្វើឲ្យតារាកូរ៉េ រកប្រាក់បានយ៉ាងច្រើន និងឆាប់រហ័ស។ តួយ៉ាងដូចជា សំបុត្រទស្សនាការប្រគំតន្រ្តីរបស់ ក្រុមចម្រៀង BTS ដែលថ្លៃបំផុតនៅក្នុងប្រទេសកូរ៉េ គឺត្រឹមតែ ១១០,០០០វ៉ុន (ប្រហែលជា ៩៥ដុល្លារ) ប៉ុណ្ណោះ។ ប៉ុន្តែតម្លៃនេះនឹងឡើងទៅជា ២៣០ ទៅ ២៥០ដុល្លារ សម្រាប់ប្រទេសដទៃទៀត ដែលនៅក្នុងតំបន់អាស៊ី និងនៅប៉ែកអឺរ៉ុប គឺមានតម្លៃថ្លៃជាងនេះទៅទៀត៕

ចង់ដឹងថា តើក្រុមចម្រៀង Kpop ណាខ្លះ ជាអ្នកមានបំផុត ក្នុងពេលបច្ចុប្បន្ននេះ?

ទស្សនារូបភាពខាងក្រោម ៖

១. BTS 

រូបភាព BTS

២. Twice

រូបភាព Twice

៣. BLACKPINK

រូបភាព BLACKPINK

៤. TVXQ

រូបភាព TVXQ

៥. EXO

រូបភាព EXO

៦. SEVENTEEN

រូបភាព SEVENTEEN

៧. Wanna One

រូបភាព Wanna One

៨. Red Velvet

រូបភាព Red Velvet

៩. GOT7

រូបភាព GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]