អាមេរិក៖ បន្ទាប់ពីបាត់មុខមាត់ពី វិស័យសិល្បៈអស់រយៈពេល ប៉ុន្មានឆ្នាំរួចមក Justin Bieber បានធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ទោលើជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងគេ និងតារាស្រី Hailey Baldwin។

គួរបញ្ជាក់ផងដែរថា Justin Bieber បានបង្កាត់ភ្លើងស្នេហ៍ជាមួយ Hailey Baldwin តាំងពីឆ្នាំ២០១៨មកម្លេះ។លើសពីនេះ ដោយសារតែឃើញ ទំនាក់ទំនងរបស់ពួកគេ កាន់តែស្អិតរមួត ពីមួយថ្ងៃទៅមួយថ្ងៃ ទើបមានហ្វេនៗខ្លះ បានចោទជាសំណួរទៅកាន់Justin អំពីគម្រោងការ ដែលត្រូវយកកូន ជាមួយម្ចាស់បេះដូងតែម្ដង។

ក្នុងពេលនោះដែរ Justin Bieber បានបដិសេធ ព្រមទាំងបង្ហើបពី ហេតុផលយ៉ាងច្បាស់ថា រូបគេពិតជាស្រលាញ់Hailey ខ្លាំងណាស់ ព្រមទាំងចង់សាង គ្រួសារដ៏តូចមួយជាមួយនាងទៀតផង។ ប៉ុន្តែ មិនមែនជាពេលនោះទេ ដោយលោកបកស្រាយទៀតថា ចង់មានពេលវេលា ​ដើម្បីកសាងភាពរ៉ូមែនទិក ជាមួយភរិយាឲ្យបានច្រើនជាងនេះសិន។

ចំណែកភរិយា ជាទីស្រលាញ់របស់Justin ក៏បានឯកភាពទាំងស្រុង ទៅលើការសម្រេចចិត្តរបស់លោក។ លើសពីនេះនាងបានបន្ថែមថា នាងក៏ត្រូវការ ពេលវេលា ៣​៤ ឆ្នាំទៀត សម្រាប់ត្រៀមបំពេញ តួនាទីជាម្ដាយដ៏ល្អ មួយរូបផងដែរ៕

Justin Bieber
Justin Bieber និងភរិយា
Justin Bieber និងភរិយា
Justin Bieber និងភរិយា
Justin Bieber និងភរិយា
Justin Bieber និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]