រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ បន្ទាប់ពីបុរសទាំង២នាក់នេះផឹកស្រវឹង ហើយចូលកោសជប់រួចរាល់ បែរជាទាស់សម្តីគ្នាជាមួយនារីបំរើការក្នុងហាង ហើយបានផ្ទុះកំហឹងអុកឡុក និងវាយបំផ្លាញទ្រព្យសម្បត្តិរបស់ហាងកោសជប់បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៩ នៅក្នុងហាងកោសជប់ យីហោ ៤៤៤៤ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បុរសទាំង២នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ ក្នុងនោះម្នាក់ឈ្មោះហៀន ភារម្យ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភូមិធំ ស្រុកកៀនស្វាយ និងម្នាក់ទៀតឈ្មោះ សឿង សារឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានស្រុកកំណើត ភូមិត្រាំសរស ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនបុរសទាំង២នាក់នេះយកទៅសាកសួរ គឺដំបូងឡើយគឺ បុរសទាំង២នាក់បានផឹកស៊ីស្រវឹង រួចហើយក៏បាននាំគ្នាចូលទៅកោសជប់នៅហាងខាងលើ បន្ទាប់ពីម៉ាស្សា កោសជប់សព្វគ្រប់គិតលុយរួចហើយ ក៏ស្រាប់តែបុរសម្នាក់បានទាស់ពាក្យសម្តីគ្នាជាមួយនឹងនារីៗបំរើការនៅក្នុងហាងកោសជប់ខាងលើនោះ ទើបធ្វើបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ផ្ទុះកំហឹង ស្របពេលស្រវឹងផងនោះ ក៏យកដុំថ្មវាយបំផ្លាញស្លាកយីហោ រួចបានលើកស្លាកយីហោ គប់ចូលក្នុងផ្ទះកោសជប់ បណ្តាលអោយត្រូវចំនារីបំរើការម្នាក់រងរបួសតិចតួចផងដែរ ។
តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ គាប់ជួនមានកម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការល្បាតឆ្លងកាត់តាមទីនោះឃើញហេតុការណ៍ជាក់ស្តែងបែបនេះ ក៏ធ្វើការឃាត់សួរនាំ តែបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់មិនព្រមស្តាប់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចចាត់វិធានការក្តៅ ឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្តង ។
ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួចមក បុរសទាំង២នាក់ខាងលើបានដឹងកំហុស ចំណែកម្ចាស់ហាងមិនបានរករឿងអ្វីនោះទេ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យារអប់រំ រួចហើយក៏បានអោយបុរសទាំង២នាក់ត្រឡប់ទៅផ្ទះវិញ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]