កូរ៉េខាងត្បូង៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយលោកយាយអាយុ ៧៧ឆ្នាំម្នាក់ ក្លាយជាតារាម៉ូដែល ដែលមានវ័យចំណាស់បំផុតប្រចាំប្រទេសកូរ៉េខាងត្បូង។

យោងតាមប្រភពបានឱ្យដឹងថា លោកយាយម្នាក់នេះមានឈ្មោះ Choi Soon-Hwa អាយុ ៧៧ឆ្នាំ មុខរបរជាតារាម៉ូដែលដ៏ល្បីម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។

កាលពីមុនលោកយាយ Choi ធ្វើការជាគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ហើយលោកយាយបាននិយាយថា ការងារពីមុនរបស់លោកយាយ ត្រូវធ្វើការច្រើនម៉ោង សម្ពាធក៏ច្រើន មិនសូវរកប្រាក់ចំណូលបានច្រើនប៉ុន្មាននោះទេ។

នៅថ្ងៃមួយ ស្រាប់តែលោកយាយបានឃើញពាណិជ្ជកម្មទូរទស្សន៍មួយ ដែលគេផ្សាយអំពីតារាម៉ូដែលវ័យចំណាស់។

ដូច្នេះ លោកយាយក៏សាកល្បងដាក់ពាក្យ ហើយក៏បានចូលរួមវគ្គបណ្តុះបណ្តាលដើរម៉ូត។ ព្រោះតែលោកយាយមានទេពកោសល្យខ្ពស់ មិនយូរប៉ុន្មានលោកយាយក៏ត្រូវបានខាងភ្នាក់ងារ (Agency) ជ្រើសរើសយកលោកយាយសម្រាប់ការដើរម៉ូត។

អ្នកនាង Kim Hee-jin ដែលជាអ្នករចនាម៉ូតសំលៀកបំពាក់ដ៏ល្បីម្នាក់ បាននិយាយថា នាងជ្រើសរើសយកលោកយាយ Choi សម្រាប់ការដើរម៉ូត ព្រោះតែគាត់មានរូបរាងស្រស់ស្អាត និងខុសប្លែកពីគេ។

«លោកយាយ Choi គឺមានលក្ខណៈពិសេសខុសពីគេ។ គាត់មានគុណភាពខុសពីគេនៅក្នុងជំនាន់របស់គាត់ ហើយខ្ញុំគិតថាសំលៀកបំពាក់ដែលខ្ញុំច្នៃនោះ គឺពិតជាសាកសមសម្រាប់គាត់ខ្លាំងណាស់។»

ដោយឡែក កាលពីក្មេងលោកយាយ Choi ជួបប្រទះនូវរឿងលំបាកច្រើន ដោយត្រូវប្តីបោះបង់ចោល ហើយត្រូវចិញ្ចឹមកូនប្រុស-ស្រីពីរនាក់ថែមទៀត។

ពេលនេះ លោកយាយ Choi ទទួលបានប្រជាប្រិយភាពច្រើនគួរសម ហើយគាត់ក៏រកប្រាក់ចំណូលបានច្រើនផងដែរ។ ដូច្នេះគាត់បាននិយាយថា ដល់ពេលគាត់ត្រូវរីករាយនិងសប្បាយជាមួយជីវិតរបស់គាត់ហើយ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកយាយ Choi Soon-Hwa
លោកយាយ Choi Soon-Hwa
លោកយាយ Choi Soon-Hwa
លោកយាយ Choi Soon-Hwa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]