កូរ៉េខាងត្បូង៖ នាព្រឹកថ្ងៃទី១២នេះ លោកBaekhyun សមាជិកក្រុម Exo បានទៅអគាររបស់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS ដើម្បីសម្តែងបទថ្មីផ្ទាល់ខ្លួន ដែលទើបតែចេញក្តៅៗ ក្នុងកម្មវិធី Music Bank។
យ៉ាងណាមិញ ការមកដល់អគារប៉ុស្តិ៍ KBS នេះដែរ គឺមានអ្នកគាំទ្រប្រហែលជា ១០០ នាក់បានសុខចិត្តអង្គុយរង់ចាំតារារូបសង្ហាវ័យក្មេងម្នាក់នេះ ជាងមួយម៉ោងមុនការចាក់ផ្សាយ ដើម្បីសម្តែងនូវការគាំទ្រ សម្រាប់ការសម្តែងបទថ្មីរបស់លោក។
ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តសម្រាប់អ្នកគាំទ្រនោះ លោក Baekhyun បានធ្វើរឿងមួយ សម្រាប់តបស្នងនូវក្តីស្រលាញ់របស់អ្នកគាំទ្រ ដែលខំអង្គុយចំរូបលោកអស់រយៈពេលយ៉ាងយូរ ដោយរូបលោកបានជូនជាភេសជ្ជៈដល់ពួកគេ ហើយថែមទាំងជូននំបុ័ងស្ទ័រប៊ឺរី ដែលជារសជាតិលោកចូលចិត្តញ៉ាំផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅលើដបភេសជ្ជៈដែលអ្នកគាំទ្រទទួលបាន បានសរសេរពាក្យថា «អ្នកគាំទ្រអាចទុកដបនេះ ជាវត្ថុអនុស្សាវរីយ៍បាន» ដែលមើលទៅពិតជាសរសើរដល់ទឹកចិត្តរបស់ Baekhyun ចំពោះអ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]