កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះSHINee's​ Taemin កំពុងតែស្ថិតនៅក្នុងប្រទេសជប៉ុនសម្រាប់ ការប្រគំតន្ត្រីទេសចរណ៍ដំបូងសម្រាប់អាល់ប៊ុមទោលរបស់គេ ដែលមានឈ្មោះថា «TAEMIN ARENA TOUR 2019~X™~» ហើយពេលនេះក៏ត្រូវ​បានបញ្ចប់ការប្រគុំតន្ត្រីមួយចំនួនរបស់គេ ដែលមានទីតាំងស្ថិត​នៅក្នុង តំបន់Budokan នៃទីក្រុងTokyo។

ជាទម្លាប់បន្ទាប់ពី ការប្រគុំតន្រ្តីត្រូវបានបញ្ចប់ តែងតែមានជាការរៀបចំកម្ម​វិធី​ ជួបជុំ​សំណេះសំណាល និងបង្ហាញពីការគោរពគ្នាទៅវិញទៅមកជា​មួយ​អ្នក​គាំ​ទ្រ​។ ដូច្នេះសម្រាប់អ្នកដែលមានសំណាងឈ្នះ នៅការចាប់ឆ្នោតនោះនឹង ត្រូវបានចូលរួម នឹងជួប​សំណេះសំណាល​ជាមួយ​Taemin ផ្ទាល់​។ 

កាលពីពេល​ថ្មីៗ​ទៅ​នេះ​ អ្នកគ្រប់គ្រងជនជាតិជប៉ុនរបស់ក្រុមSHINee បានចែករំលែកវីដេអូក្លីបអំពីការជួបជុំនោះ ហើយក្នុងពេលនោះអ្នកគាំទ្របានចោទសួរទៅ SHINee's Taemin ថា”តើអ្នកមានបំណងប្រាថ្នាអ្វីជាកាដូរសម្រាប់ថ្ងៃខួបកំណើតរបស់អ្នក?” ដែលខួបកំណើតTaemin គឺនៅថ្ងៃទី១៨ ខែកក្កដា ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ស្របពេលជាមួយការឆ្លើយតប នឹងសំណួរនោះTaemin បានគិតបន្តិចហើយឆ្លើយតបនឹងសំណួរនោះភ្លាមថា «ខ្ញុំចង់ឲ្យសមាជិកក្រុមរបស់ខ្ញុំ វិលត្រឡប់មកវិញឆាប់ៗនេះ​»។ 

គួរបញ្ជាក់ផងដែរថា សមាជិករបស់ក្រុមSHINee នាពេលបច្ចុប្បន្នកំពុងជាប់កាតព្វកិច្ចចូលបម្រើកងទ័ព ស្របពេលដែលTaemin កំពុងតែរវល់ក្នុងការផ្សព្វផ្សាយអាល់ប៊ុមទោលរបស់ខ្លួនដូចគ្នាដែរ៕ 

SHINee's​ Taemin
SHINee's​ Taemin
SHINee's​ Taemin
ក្រុមSHINee
SHINee's​ Taemin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]