ម៉ូណាកូ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី ជីវិតស្នេហាបែកបាក់ រហូតឈានដល់មានការលែងលះ របស់គូស្នេហ៍ដែលជាតារា ដ៏មានមានប្រជាប្រិយភាព រវាង Song Hye Kyo ហៅថា ហាន់ ជីអ៊ុន និងអតីតស្វាមីគឺ លោក Song Joong Ki។

លើសពីនេះ ក្រោយពីជួបរឿងរ៉ាវ ប្រេះឆារួចមក គូស្នេហ៍មួយគូនេះ មើលទៅពោរពេញដោយភាពឈឺចាប់ចុកផ្សារ មិនចាញ់គ្នានោះទេ ដោយហាន់ ជីអ៊ុន គិតតែសម្ងំគេចពីមនុស្សគ្រប់រូប មិនចេញក្រៅ ថែមទាំងមិនទទួលការងារសិល្បៈមួយរយៈទៀតផង។

យ៉ាងណាមិញ នាងទើបតែសម្រេចចិត្ត ចេញក្រៅកាលពីប៉ុន្មាន ថ្ងៃមុនតែប៉ុណ្ណោះ ដោយមានសភាពមិនទាន់ សះស្បើយរបួសបេះដូង នៅឡើយនោះទេ។ ដោយឡែក ស្រាប់តែ នៅថ្ងៃនេះ ហាន់ ជីអ៊ុន បានលេចមុខជាសាធារណៈ ជាលើកទីពីរ ក្នុងកម្មវិធីរបស់ប៊្រេនគ្រឿងអលង្ការមួយ។

ក្នុងពេលនោះដែរ តារាកូរ៉េស្រីរូបនេះ បានធ្វើខ្សែភ្នែក មហាជនសម្លឹងមក រកនាងគ្រប់គ្នាតែម្ដង ព្រោះថា ហាន់ ជីអ៊ុន បានតែងខ្លួន ក្នុងរ៉ូប ២ឈុត​ ខ្លីមួយ វែងមួយ អមដោយការផាត់មុខដ៏ប្លែក លាបក្រែមពណ៌ក្រហម យ៉ាងស្រស់ និងបានមូលសក់រួចបន្តិច ដែលមើលទៅស៊ិចស៊ី ខុសពីរាល់ដង។

ម៉្យាងទៀត ទោះបីជាទើបតែជួបរឿងរ៉ាវ បែកបាក់បែបណាក៏ ហាន់ ជីអ៊ុន នៅតែពោរពេញដោយស្នាមញញឹម សម្រាប់ហ្វេនៗដដែល ដោយមិនដឹងថា ជាស្នាមញញឹមពិតឬ ក្លែងក្លាយនោះទេ៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ហាន់ ជីអ៊ុន
ហាន់ ជីអ៊ុន
ហាន់ ជីអ៊ុន
ហាន់ ជីអ៊ុន
ហាន់ ជីអ៊ុន បង្ហាញវត្តមានជាលើកទី២
ហាន់ ជីអ៊ុន បង្ហាញវត្តមានជាលើកទី២
ហាន់ ជីអ៊ុន បង្ហាញវត្តមានជាលើកទី២
ហាន់ ជីអ៊ុន បង្ហាញវត្តមានជាលើកទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]