ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ រាជនីក្រមាកញ្ញា មាន សូនីតា កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗ ជាមួយនឹងខ្សែភាពយន្តល្បីៗដែលរូបនាង សម្តែងជាតួឯក។

ដោយឡែក កាលពីម្សិលមិញនេះ កញ្ញា មាន សូនីតា បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមែនទែន ក្រោយឃើញតារាស្រីរូបនេះ បង្ហោះរូបមួយសន្លឹកបង្ហាញពីដងខ្លួនយ៉ាងស្រឡូន ជាមួយនឹងឈុតហែលទឹក ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយ ស្ទើរតែទប់អារម្មណ៍មិនបាននោះទេ។

ម៉្យាងវិញទៀត សម្រាប់រូបភាពមួយសន្លឹកនេះ កញ្ញា មាន សូនីតា ក៏ត្រូវបានមហាជន ជាពិសេសនារីៗលាន់មាត់សរសើរពីរូបរាងរបស់នាងផងដែរ ព្រោះថារាង Goal បែបនេះហើយ ដែលនារីៗប្រាថ្នាចង់បាន។

ទោះជាយ៉ាងណាក្តី ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា ជាធម្មតាកញ្ញា មាន សូនីតា តែងតែបង្ហោះរូបបែបសុភាពៗ និង Cute Cute គួរឲ្យស្រលាញ់ តែម្តងនេះនាងបែរជាបង្ហោះរូបបង្ហាញរាងស្ទើរតែទាំងអស់ ធ្វើឲ្យអ្នកគាំទ្រមិនតិចនាក់នោះទេ ដែលភ្ញាក់ផ្អើលជាមួយនាង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា