អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Atletico Madrid កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញនូវសមាសភាពកីឡាករទី៧ ដែលនាំចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះគឺខ្សែប្រយុទ្ធ Ivan Saponjic ពីក្លិបជើងឯកព័រទុយហ្គាល់ Benfica ដែលតម្លៃខ្លួនគឺប្រមាណជា ៧លានផោន។ 

កីឡាករ Ivan Saponjic

“កីឡាករសញ្ជាតិស៊ែប៊ី បានចុះកុងត្រាជាមួយពួកយើងរយៈពេល ៣ឆ្នាំ បន្ទាប់ពីជាប់ការតេស្ដសុខភាពនៅ Clinica Universidad de Navarra។ Ivan Saponjic កំពុងតែចូលរួមជាមួយកីឡករដ៏ទៃទៀតក្រោមការដឹកនាំរបស់លោក Simeone នៅ Los Angeles។” ការបង្ហោះក្នុងគេហទំព័រផ្លូវការរបស់ក្លិប AT Madrid។ 

កីឡាករ Ivan Saponjic

Saponjic កាលពីលេងនៅព័រទុយហ្គាល់គឺលេងឲ្យ Benfica B ខណៈដែលមកកាន់ទឹកដីអេស្ប៉ាញ គេនឹងត្រូវបង្ហាញខ្លួនជាមួយក្រុមធំ AT Madrid ដោយត្រូវប្រកួតប្រជែងតំណែងលេងជាមួយសិស្សច្បង Alvaro Morata, Nikola Kalinic និង Diego Costa។

កីឡាករ Ivan Saponjic

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះលោក Diego Simeone បាននាំចូលកីឡាករ ៧រូបហើយរួមមាន Joao Felix, Marcos Llorente, Felipe, Renan, Lodi, Nicolas Ibanez, Hector Herrera និងចុងក្រោយនេះគឺ Ivan Saponjic៕

ប្រភព៖ Daily Mail 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]