កូរ៉េខាងត្បូង៖ ដូចដែរប្រិយមិត្តបានជ្រាបរួចមកហើយថា មួយរយៈមុនរឿងក្តីរបស់តារាចម្រៀងប្រុសKang Daniel និងផលិតកម្មLM Entertainment បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុក ធ្វើឲ្យហ្វេនៗនាំគ្នាតាមដាន និងចង់ដឹងថា តើរឿងនេះនឹងបញ្ចប់ដោយរបៀបណា?

ជាក់ស្តែងKang Danielជាអ្នកឈ្នះក្តី ដោយតុលាការបានសម្រេចថា កិច្ចសន្យារបស់ LM Entertainment ជាមួយ Kang Daniel ត្រូវចាត់ទុកជាមោឃៈ។ ប៉ុន្តែរឿងនេះមិនបញ្ចប់ដោយងាយៗនោះទេ LM Entertainmentនៅតែបន្តតាមរករឿង Kang Danielជានិច្ច។

កាលពីពេលថ្មីៗនេះ LM Entertainmentបានដាក់ពាក្យបណ្តឹងទៅតុលាការម្តងទៀត ដោយអះអាងថាពួកគេមានភស្តុតាងពាក់ព័ន្ធលម្អិត ដែលមិនទាន់បានបង្ហាញនៅក្នុងការកាត់ក្តីលើកដំបូង។

គួរបញ្ជាក់ផងដែរថា LM Entertainment និង Kang Daniel ចាប់ផ្តើមមានការប្តឹងផ្តល់គ្នា ចាប់តាំងពីដើមខែមិនា។ ដោយKang Daniel បានដាក់ពាក្យបណ្តឹងសុំបញ្ឈប់កិច្ចសន្យាជាមួយផលិតកម្ម ព្រោះខាងផលិតកម្មបានល្មើសសិទ្ធិលក់ Kang Daniel ឲ្យទៅMMO Entertainment ដោយមិនមានការយល់ព្រមពីលោកជាមុន។

យ៉ាងណាមិញអ្នកគាំទ្រសង្ឃឹមថា ការប្តឹងផ្តល់លើកនេះ នឹងមិនប៉ះពាល់ដល់ការបង្ហាញខ្លួន ជាមួយបទចម្រៀងទោលរបស់ Kang Daniel នៅពេលឆាប់ៗខាងមុននេះទេ ព្រោះខាងផលិតកម្មKONNECT បានបញ្ចេញPoster ដែលមានលេខ 2019.07.25 ហើយគ្រប់គ្នាសន្និដ្ឋានថា នេះជាកាលបរិច្ឆេទនៃការចេញចម្រៀងរបស់ Kang Danielជាផ្លូវការផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖  

Kang Daniel
Kang Daniel
Kang Daniel
Kang Daniel
Poster ដែលផលិតកម្ម KONNECT ផុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]