រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​ការ​រិះគន់​ពី​មហាជន ​ព្រះ​តេជគុណ ប៉ុ​ល សា​រឿង ហៅ​តាក់ស៊ី ប​ច្ចុ​ប្បន្ន​បាន​ធ្វើ​កិច្ចសន្យា​ចំពោះ​មុខ​ព្រះ​មេគុណ​ខេត្តកំពង់ស្ពឺ និង​ព្រះសង្ឃ​គ្រប់​ឋានានុក្រម ព្រមទាំង​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត ដោយ​បាន​​ធ្វើ​កិច្ចសន្យាដោយ​ព្រះ​តេជគុណ​ឈប់​ទេសនា​មួយ​រយៈពេល។ កិច្ចសន្យា​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ​កក្កដា ឆ្នាំ​២០១៩​។

នៅ​ក្នុង​កិច្ចសន្យា​នោះ ​ព្រះ​តេជគុណ តាក់ សុ​ី ក៏​បាន​សន្យា​ឈប់​សម្តែងធម៌​ទេសនា ​ដែល​មាន​កាយវិកា​មិន​សមជា​សមណៈ ឬ​សម្លេង​ដូច​អ្នក​កំប្លែង និង​ចុង​ក្រោយ រហូត​ដល់​ព្រះ​តេជគុណ​បួស​បាន​យូរ​គួរសម និង​រៀន​ធម៌​វិន័យ​របស់​ព្រះពុទ្ធ​សាសនា​បាន​ច្រើន​។

ព្រះ​តេជគុណ តាក់ សុ​ី ក៏​បាន​សន្យា​នឹង​ទទួលយក​នូវ​ការ​ដាក់​ទណ្ឌកម្ម​ តាម​វិន័យ​សង្ឃពី​ភាគី​ពាក់ព័ន្ធ ប្រសិនបើ​ព្រះ​អង្គ​មិន​ប្រតិបត្តិ​តាម​កិច្ចសន្យា​ខាងលើ​នេះ​ទេ​។

គូរ​រំលឹក​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ក្រោយ​លេច​ចេញ​វី​ដេ​អូ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ស្តី​ពី​អតីត​តារា​កំប្លែង បច្ចុប្បន្ន​សាង​ផ្នួស​បួស​ជា​ព្រះសង្ឃ ព្រះ​តេជគុណតាក់ស៊ី បាន​សម្តែងធម៌​ទេសនា​ក្រោយ​ពី​បួស​បាន​ប៉ុន្មាន​ថ្ងៃ​ក្នុង​កម្មវិធី​បុណ្យ​មួយ ក្នុង​នោះ​ផង​ដែរ​ការ​ទេសនា​លើក​ដំបូង ក៏​បាន​បង្កប់​នូវ​សម្តី​កាយវិការ​ពាក្យ​សម្តី​កំប្លុកកំប្លែងបាន​ធ្វើ​ឲ្យ​យាយ​តា និង​អ្នកចូលរួម​សើច​សប្បាយ ប៉ុន្តែ​ទទួល​បានការ​រិះគន់​ពី​មហា​ជន​មួយ​ចំនួន​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី