ភ្នំពេញ៖ ម៉ាកស្បែកជើងនារីលំដាប់អន្តរជាតិ «ណាតា» ដែលកំពុងតែមានឈ្មោះបោះសម្លេងគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗនារីសម័យថ្មីនេះ បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត នៅក្នុងផ្សារទំនើបអ៊ីអ៉នម៉ល១ ជាន់ផ្ទាល់ដី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ 

ជាមួយនឹងការបើកសម្ពោធសាខាថ្មី ណាតាក៏បានផ្តល់ជូននូវការលក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ ២០ភាគរយ ទៅលើស្បែកជើង និងកាបូបទាំងអស់ រួមជាមួយនឹងការថែមជូននូវកាបូបដ៏ស្រស់ស្អាតរបស់ណាតា សម្រាប់អតិថិជន ១០០នាក់ដំបូង ដែលបានជាវទំនិញពីហាងណាតា។ 

ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 
ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 

គួរបញ្ជាក់ផងដែរថា ណាតាគឺជាម៉ាកស្បែកជើងនារីដ៏ស្រស់ស្អាត ដែលមានតម្លៃសមរម្យ រួមជាមួយនឹងគុណភាពខ្ពស់ដែលអ្នកមិនធ្លាប់ជួបពីមុនមក។ បច្ចុប្បន្នហាងណាតា មាន៤សាខា សាខាភ្នំពេញ មហាវិថីព្រះសីហនុ សាខាសៀមរាប មហាវិថីព្រះស៊ីវត្ថា សាខាបាត់ដំបង ផ្លូវលេខ៣កែងនឹងផ្លូវ១២១ និងសាខាផ្សារទំនើបអ៊ីអ៉នម៉ល១។ 

ហើយនាពេលឆាប់ៗនេះដែរ ម៉ាកស្បែកជើងណាតា នឹងបើកសាខាមួយទៀតនៅខេត្តព្រះសីហនុ។

ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 
ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 

ដូច្នេះនារីៗយើងដែលបានមកផ្សារទំនើបអ៊ីអ៉នម៉ល១ នាចុងសប្ដាហ៍នេះ កុំភ្លេចឈាងចូលមើលហាងស្បែកជើងណាតាទាំងអស់គ្នាណា ក្រែងលោបានមួយគូពីរគូអី!

ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 
ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 
ហាងស្បែកជើងណាតា បើកសម្ពោធសាខាថ្មី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]