អេស្ប៉ាញ៖ ក្លិបបាល់ទាត់អ្នកមានបុណ្យ Barcelona ជិតយកបានកំពូលកីឡាករ ខ្សែប្រយុទ្ធ Antoine Griezmann ហើយបន្ទាប់ពីកិច្ចសន្យារបស់ Greizmann ចប់សព្វគ្រប់ជាមួយ Atletico Madrid។ 

កីឡាករ Antoine Griezmann

ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានបញ្ជាក់ថា រូបគេនឹងចាកចេញពីក្លិប Atletico Madrid នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ខណៈពេលដែលក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់បានតាមប្រមាញ់ អស់ពេលជាយូរ។ ក្លិបបិសាចក្រហម Manchester United ក៏ត្រូវបានគេដឹងថាចាប់អារម្មណ៍ក្នុងការចង់បាន Greizmann ផងដែរ ប៉ុន្តែខ្សែប្រយុទ្ធមុខស្រស់ ហាក់មានចេតនាចង់ទៅលេងនៅកីឡដ្ឋាន Nou Camp ជាជាងទៅ Old Trafford។ 

កីឡាករ Antoine Griezmann

Grifezmann ទើបតែចុះកិច្ចសន្យាថ្មីជាមួយក្លិប Atletico Madrid កាលពីទីផ្សាររដូវក្ដៅរដូវកាលមុន ជាមួយនឹងទំហំទឹកប្រាក់ទិញផ្ដាច់គឺ ១៧១លានផោន ប៉ុន្តែតម្លៃនេះបានធ្លាក់ចុះកាលពីថ្ងៃទី០១ ខែកក្កដា ដែលបានធ្វើឲ្យក្លិប Barcelona រៀបចំសំណើក្នុងការចរចាទិញក្នុងតម្លៃខ្លួន ១០៧លានផោន ចំពោះខ្សែប្រយុទ្ធរូបនេះ។ បើតាមកាសែត L’Equipe បានចុះផ្សាយថា Barcelona អាចនឹងទៅពិភាក្សាជាមួយ AT Madrid នាថ្ងៃសុក្រសប្ដាហ៍នេះ។ 

កីឡាករ Antoine Griezmann

Greizmann ដែលមិនបានទៅចូលរួមហ្វឹកហាត់ Pre-season ជាមួយ Atletico Madrid ត្រូវបានគេដឹងថាយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួន អមដោយកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Barcelona រួចទៅហើយ។ Greizmann អាចនឹងបង្ហាញខ្លួនជាផ្លូវការជាមួយ Barcelona នៅកីឡដ្ឋាន Nou Camp នាថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដោយអ្នកចាត់ការទូទៅរបស់ Barcelona លោក Ernesto Valverde សង្ឃឹមថានឹងអាចទទួលបានខ្សែប្រយុទ្ធថ្មី Greizmann ទៅរួមក្រុមក្នុងការហ្វឹកហាត់ Pre-season នៅថ្ងៃទី១៤ ខែនេះ។

កីឡាករ Antoine Griezmann

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធដែលជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ីកាលពីឆ្នាំមុន Antoine Griezmann បានប្រកាសថាខ្លួននឹងចាកចេញពី Atletico Madrid កាលពីពីរខែមុនមកម្ល៉េះ គឺនៅថ្ងៃទី ១៤ ខែឧសភា៕

កីឡាករ Antoine Griezmann

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]